
គុនខ្មែរ៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ក្រោមការសហការឿបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ ដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី បានបញ្ចប់សម្រាប់ការប្រកួតជម្រុះថ្ងៃទី១ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាលទ្ធផលកីឡាករ កីឡាការិនីគុនខ្មែរ១១នាក់ មាន៧នាក់បានឡើងទៅវគ្គបន្ត ហើយអ្នកលេងគុនខ្មែរចំនួន៤នាក់ បានធ្លាក់ចេញពីការប្រកួត។
កីឡាករ កីឡាការនី ដែលបានឆ្លងកាត់ការប្រកួតសម្រាប់ថ្ងៃទី១ ទាំង១១នាក់ នោះរួមមាន៖
-កីឡាករកម្ពុជា ស៊ុន អ៊ូខុង បានឈ្នះកីឡាករឥណ្ឌា Hanieshvin Deenadaya ដោយពិន្ទុ លើវិញ្ញាសាស្ម័គ្រចិត្ត យុវជនទម្ងន់ ៣៥គីឡូក្រាម។
-កីឡាការិនីកម្ពុជា ខេ ខេម៉ា បានចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Dhuvaritha Prabhu លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៥គីឡូក្រាម។
-កីឡាការិនីកម្ពុជា សៃ ស្រីភា បានចាញ់ពិន្ទុកីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Saalyeva Alia លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៨គីឡូក្រាម។
-
-កីឡាករកម្ពុជា រិទ្ធ រ័ត្ន បានឈ្នះកីឡាករ កៀហ្ស៊ីស៊ីស្ថាន Kanymetov Ikhtiiar ក្នុងទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៦៣.៥គីឡូក្រាម។
-កីឡាការិនីកម្ពុជា សំណាង រក្សា បានចាញ់កីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Orozbekova Makhabat ក្នុងទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៧០គីឡូក្រាម។
-កីឡាករកម្ពុជា ប៊យ ព្រីន បានឈ្នះកីឡាកររុស្ស៊ី Asainov Daulet ដោយពិន្ទុ លើវិញ្ញាសា ពាក់ កណ្ដាល អាជីពបុរសទម្ងន់ ៥១គីឡូក្រាម។
-កីឡាករកម្ពុជា ហាត់ ភី បានឈ្នះកីឡាករបារាំង Meaume Pierre ក្នុងទឹកទី៣ លើវិញ្ញាសាពាក់កណ្ដាល អាជីព បុរសទម្ងន់ ៧១គីឡូក្រាម។
-
-កីឡាករកម្ពុជា គោរមៈ ច័ន្ទរាជ បានឈ្នះកីឡាករមីយ៉ាន់ម៉ា Saw Jonh ដោយពិន្ទុ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៥៦គីឡូក្រាម។
-កីឡាករកម្ពុជា ទៀ វណ្ណា បានឈ្នះកីឡាករថៃ Choknamchai Pa Kong Pattaya ក្នុងទឹកទី៣ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៦៩គីឡូក្រាម។
គួរជម្រាបជូនថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ពោលគឺមានរយៈពេល៣ថ្ងៃពេញ ខណៈមានការចូលរួមចំណែកសហការឧបត្ថម្ភគាំទ្រដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី រហូតបញ្ចប់ព្រឹត្តិការណ៍ទាំងមូលតែម្ដង។ ហើយថ្ងៃនេះ គឺជាថ្ងៃទី២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក៏នឹងមានការប្រកួតជាច្រើនគូដែលមានទាំងកីឡាករ កីឡាការិនីគុនខ្មែរខ្មែរ ប៉ះកីឡាករ កីឡាការិនីបរទេស និងកីឡាករ កីឡាការិនីបរទេសប៉ះកីឡាការិនីបរទេសថែមទៀតផងដែរ៕












