
កំពង់ស្ពឺ៖ មេបញ្ជាការក្រុងច្បារមន បានដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លួវច្បាប៊
លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦និង១៧នាទី កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងច្បារមន សហការជាមួយអាវុធហត្ថខេត្ត បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ក្នុងករណីគ្រឿងញៀន នៅចំណុច ផ្ទះជួល ក្នុងភូមិរំលោងប្រឃ្លាះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ គី ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដកហូតវត្ថុតាង រួមមាន ម្សៅក្រាមសរថ្លា ចំនួន ០៦កញ្ចប់ (៤កញ្ចប់ធំ-២កញ្ចប់តូច) និងទូរសព្ទ ចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕