2023-06-01 11:06
408


បើតាមម្ចាស់ចំការសាវម៉ាវនៅភូមចំកាបីតំបន់ភ្នំវល្លិ៍បានប្រាប់ឲ្យដឹងថា(ខេត្តកែប)នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣  សាវម៉ាវបានចាប់ផ្តើមប្រមូលផលតាំងពីចុងខែមេសាមក ហើយសាវម៉ាវតំបន់នេះ មានរស់ជាតិឆ្ងាញ់ខុសប្លែកពីសាវម៉ាវតំនប់ដទៃត្រង់ សាច់ស្រួយ ស្ងួត រសជាតិជូរអែមឆ្ងាញ់ ហើយរយៈពេល៣ឆ្នាំកន្លងមកនេះ មានអ្នកនិយមទទួលទានកាន់តែច្រើន។


បច្ចុប្បន្នសាវម៉ាវភ្នំវល្លិ៍បានបោះទៅលក់ច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ម្ចាស់ចំការ ឡៅ វេងសេង ដែលនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប លោក ឡៅ វេងឆាយ បានប្រាប់ឲ្យដឹងថា ដំណាំសាវម៉ាវដែលស្ថិតនៅក្នុងតំបន់ភ្នំវល្ល៍ិ 
នេះលោកបានឱ្យដឹងថាវា មានអាយុជាង៧ឆ្នាំ  ហើយឆ្នាំនេះជាឆ្នាំទី៣ដែលបានប្រមូលផលទៅលក់នៅតាមទីផ្សារនានា។
លោកបានបញ្ជាក់ថា ដោយសារភូមិសាស្ត្រ និងអាកាសធាតុនៅតំបន់នេះ បានធ្វើដំណាំឈើហូបផ្លែផ្សេងៗ មានរសជាតិឆ្ងាញ់ខុសគេ ហើយសាវម៉ាវតំបន់នេះក៏មានលក្ខណៈពិសេសខុសគេដែរ ត្រង់ថាសាច់វាស្ងួត ស្រួយ មានរស់ជាតិជួរអែមឆ្ងាញ់ ហូបមិនធុញ។
ម្ចាស់ចំការសាវម៉ាវដដែលនោះបានបន្តថា សាវម៉ាវភ្នំវល្លិ៍មិនពិបាកលក់នោះទេ ឲ្យតែពេលមានផ្លែទុំ គឺមានឈ្មួញមកទិញ និងបេះដល់ចំការ និងមួយភាគធំ បោះទៅលក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗមួយចំនួនទៀត។

លោក ឡៅ វេងសេង ជាម្ចាស់ចំការ មិនបានប្រាប់ពីទំហំចំការនោះទេ តែបានបញ្ជាប់ប្រាប់ថា ក្នុងមួយថ្ងៃលោក អាចប្រមូលផលផ្លែសាវម៉ាវបានពី៣០ ទៅ៥០កេសក្នុងមួយថ្ងៃ នៅក្នុង១កេស មាន៣០គីឡូក្រាម ហើយនៅថ្ងៃបុណ្យទានសំខាន់ៗអាចបេះបានច្រើនជាងនេះ 
បើតាមម្ចាស់ចំការសាវម៉ាវបានលើកឡើងថា ជាទូទៅសាវម៉ាវភ្នំវល្លិ៍ប្រមូលផលចាប់ពីចុងខែមេសា រហូតដល់ខែកញ្ញា។
ការដាំ និងការថែទាំតាមបែបធម្មជាតិ មិនប្រើប្រាស់ជីគីមីទេ ហើយក៏មិនប្រើថ្នាំបាញ់ឲ្យចេញផ្កា និងឲ្យកាន់ផ្លែច្រើននោះដែរ ខណៈដែលឈ្មួញដែលមកទិញ និងបេះសាវម៉ាវទៅលក់បន្ត ថាសាវម៉ាវភ្នំវល្លិ៍កំពុងតែមានទីផ្សារល្អ ជាងសាវម៉ាវបរទេស ហើយលោកស្រីលក់កាន់តែដាច់ និងមានតម្រូវការច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។