
ភ្នំពេញ៖ ទឹកពិសា វី-អាកទីវ គឺជាស្នាដៃផលិតដោយដៃកូនខ្មែរសុទ្ធសាដ ដែលបានផលិតតាមស្ដង់ដាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន គឺតែងតែផ្ដោតទៅលើរស់ជាតិ គុណភាព និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
វី-អាក់ទីវ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានដូចជា៖ គ្រុឌ, ដ្រាហ្គិន, វឌ្ឍនៈ, និង វី-អាក់ទីវ ។ វី-អាក់ទីវ គឺផ្ដោតទៅលើភសជ្ជៈកីឡា បំពេញជាតិទឹកក្នុងរាង្គកាយ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។ វី-អាក់ទីវ និងអ្វីដែលកាន់តែពិសេសនៅក្រុមហ៊ុនវឌ្ឍនៈប្រូវើរី បានផលិតទឹកពិសា វី-អាកទីវ ដែលសាកសមបំផុតសម្រាប់អ្នកលេងកីឡា ទទួលបានថាមពលឆាប់រហ័ស និងបំពេញជាតិទឹកក្នុងរាងកាយបានលឿនបំផុត។
ទឹកពិសា វី-អាកទីវ ផលិតឡើងមានរូបរាងមូល ផ្ទៃដបមានពណ៌សថ្លា ងាយស្រួលចាប់កាន់ ងាយស្រួលដាក់តាមខ្លួន និងសាកសមសម្រាប់ជួបជុំគ្រួសារ ឬកម្មវិធីតូចធំផ្សេងៗ។ ជាមួយនឹងស្លាកសញ្ញា វី-អាក់ទីវ ពណ៌ខៀវ លាយពណ៌ស បង្ហាញអំពីនិម្មិតសញ្ញាពាក្យ “វី-អាក់ទីវ” ជាភាសាខ្មែរ និងភាសាអង់គ្លេស និងអក្ស “វ” ផុសយ៉ាងត្រដែតនៅលើផ្ទៃដប តំណាងអោយពាក្យ “វឌ្ឃនៈ ប្រ៊ូវើរី” បង្ហាញឲឃើញអំពីនិម្មិតរូបផលិតផលរបស់កូនខ្មែរពិតៗ។
ទឹកពិសា វី-អាកទីវ ផលិតឡើងសម្រាប់មុនស្សគ្រប់វ័យ និងមានភាពទាន់សម័យ។ បន្តបំពេញជាតិទឹកជាមួយ ទឹកពិសាប្រណិត វី-អាកទីវ ដែលឆ្លងកាត់ដំណើរការបន្សុទ្ធដោយបច្ចេកវិទ្យាទំនើបចុងក្រោយ។ រាល់ដំណក់ត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវស្តង់ដារខ្ពស់ រសជាតិល្អបំផុត និងសុវត្ថិភាពសម្រាប់សុខភាព និងភាពបរិសុទ្ធស្រស់ថ្លា។ ទឹកពិសាប្រណិត វី-អាកទីវ - បរិសុទ្ធស្រស់ស្រាយគ្រប់ពេល! ៕



