2025-05-13 11:00
7

ភ្នំពេញ៖     រឿងរ៉ាវរបាងតាបសសក់សជាមួយតារាចម្រៀង មាស សុខសោភា មិនទាន់ចប់ស្រួសបួលផង ស្រាប់តែផ្ទុះជម្លោះផ្ទៃក្នុងគ្រួសាររបស់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាមូយប្រពន្ធមានងារ ជា «ឧកញ៉ា» ពេញបណ្តាញសង្គមបង្កឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នាគ្នា។ 

នៅលើគណនីហ្វេសប៊ុកមានឈ្មោះ «Vavanthan Tey» បានសរសេរអត្ថបទដ៏វែងអន្លាយរៀបរាប់អំពីវត្តិជីវិតជាប្តី-ប្រពន្ធជាមួយឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការម្នាក់ បម្រើការងារនៅក្រសួងធម្មការ និងសាសនា បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍របស់ពួកគេដើរដល់ផ្លូវបំបែក ដោយជ្រើសរើសផ្លូវដើររៀងៗខ្លួន ក្រោយតុលាការបានសម្រេចឲ្យលេងលះ និងផ្តេចនិតិសង្វាសនឹងគ្នា។ 

គណនីហ្វេសប៊ុកមានឈ្មោះ «Vavanthan Tey» បានសរសេរថា៖ នាងខ្ញុំសូមជម្រាបជាជាសាធារណៈថា  នាងខ្ញុំ ឧកញ៉ា តី វ៉ាវ៉ាន់ថន និង ឯកឧត្តម បណ្ឌិត ឆាត សុឆេត មិនមែនជាប្តីប្រពន្ធនឹងគ្នាទៀតទេ ចាប់ពីពេលនេះតទៅ ហើយបើថ្ងៃក្រោយឯកឧត្តម បណ្ឌិត ឆាត សុឆេត មានពាក់ព័ន្ធអ្វី ឬរឿងអ្វី សូមទាក់ទងឯកឧត្តមបណ្ឌិតផ្ទាល់។ ខ្ញុំបានដោះលែងបងហើយ សង្ឃឹមថា បងនឹងរស់នៅជាមួយគេបានសេចក្តីសុខ និងមានភាពរីករាយជាងនៅជាមួយខ្ញុំ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក មិនមែនខ្ញុំស្តាយបងទេ តែខ្ញុំខកចិត្តខ្លាំង ស្តាយពេលវេលា ស្តាយទឹកចិត្ត ស្តាយអនុស្សាវរីយ៍ដែលខំធ្វើដោយចិត្តបរិសុទ្ធ ប៉ុន្តែបងវិញ បងសម្តែង។ 

គណនីដដែលបានសរសេរបកអាក្រាត ថា៖...អតីតប្តីបាមវង្វេងក្នុងកាមគុណស៊ីស្រីមិនរើសមុខ ទាំងខ្លួនជាអ្នកអប់រំគេម្នាក់ ធ្លាប់បួសរៀនជិត២០ឆ្នាំ រហូតទទួលបានសញ្ញាបត្របណ្ឌិត ក្លាយជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាមួយរូប ប៉ុន្តែនៅតែមិនទាន់យល់ច្បាស់ អ្វីជាការបង្កើតគ្រួសារ? អ្វីជាគ្រួសារ? អ្វីជាគុណធម៌? អ្វីជាសីលធម៌នៅទ្បើយទេណាបង? ជាអ្នកអប់រំគេមួយរូប ប៉ុន្តែមិនចេះអប់រំខ្លួនឯងទេ ជាពិសេស ពេលមានរឿងអីបន្តិចបន្តួចក្នុងគ្រួសារបងមិនចេះទូន្មានខ្លួនឯង មិនចេះទូន្មានប្រពន្ធទេ បងនិយាយតែពាក្យលែងលះ ចុះចេញ ងរ ទៅនេះតិច ទៅនោះតិច ទាញខ្នើយទៅដេកនៅខ្លោងទ្វារធំ ដេកក្រោមទ្បាន ដេកក្រោមជណ្តើរតូចរយៈពេលមួយអាទិត្យឱ្យអ្នកបំរើដើរជាន់ក្បាលទៅមកៗមិនចេះខ្មាស់អ្នកបំរើអីបន្តិច បើមិនទៅហៅ គឺមិនទ្បើងមកដេកបន្ទប់ទ្បើយ ក្រោយមករត់ចេញពីផ្ទះបាត់ [....] ស្រាប់តែតេមកថា «អូនបងលេបថ្នាំ ឥលូវជិតងាប់ហើយ» ធ្វើឲ្យប្រពន្ធភ័យស្លន់ស្លោ រត់ចោលម្តាយ បញ្ជូនប្តីមកមន្ទីរពេទ្យឯកជនធំមួយ [....] ប្រញាប់ទិញសំបុត្រយន្តហោះបញ្ជូនប្តីទៅពេទ្យបំរុងរាត់ជាបន្ទាន់ ដេកបន្ទប់វីអាយភីទៀត ក្រោយពីពេទ្យពិនិត្យហើយ ពេទ្យហៅមកប្រាប់ថា «អ្នកចេះបញ្ជូនប្តីមកទាន់ បើខកតែ១នាទីទៀត» ប្រាកដជាមិនអាចសង្គ្រោះបានឡើយ។ 

ក្នុងសំណេរដ៏រៀបរាបការឈឺចាប់របស់ឧកញ៉ា តី វ៉ាវ៉ាន់ថន អតីតភរិយាឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា៖ «ម្យ៉ាងទៀត បើវីដេអូដែលយើងរួមរ័កជាមួយគ្នា បងលួចថតនោះ ធ្លាក់ទៅលើដៃនរណាមួយ ឬផ្ទុះនៅលើបណ្តាញសង្គម យើងត្រូវមានរឿងនិយាយគ្នាទៀត។ ខ្ញុំគ្រាន់តែសរសេរត្រួសៗរំលឹកឱ្យបងដឹង សរសេរមិនអស់ន័យទេ ក្រែងបងច្រលំមាត់ទៀតថា ខ្ញុំមិនចង់លែងលះបងដោយសារបងជាបុរសល្អ តែផ្ទុយទៅវិញខ្ញុំមិនចង់លែងលះដោយសារតែពាក្យថា មេម៉ាយ ចំណាយមាត់ញាតិ តែឥលូវខ្ញុំលែងគិតហើយ សំខាន់ខ្ញុំខ្លាចបងសម្លាប់ខ្ញុំទៅវិញទេ សុវត្ថិភាពជាចំបង»។

យ៉ាងណាមិញ នៅព្រឹកថ្ងៃះ១៣ ខែឧសភានេះ «MSJ TV» មិនអាចរកការសុំអត្ថាធិប្បាយពីលោកបណ្ឌិត ឆាត សុឆេត ដើម្បីបំភ្លឺតបបានទេ ជុំវិញការបង្ហោះសាររបស់អតីតភរិយារបស់លោក គឺឧកញ៉ា តី វ៉ាវ៉ាន់ថន អង្គភាពយើងខ្ញុំរងចាំការបកស្រាយគ្រប់វេលាគ្រប់ភាគីពាក់ព័ន្ធ៕