2025-09-03 10:11
15

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ធ្វើដំណើរចុះទៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃក្រោយមានបទឈប់បាញ់។

ក្រសួងការជាតិ នៅព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមការងាររបស់ក្រសួងបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។

គួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ខាងលើនេះ គឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ៕