
អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គ្រោះថ្នាក់ទូកពីរដាច់ដោយឡែកពីគ្នាក្នុងសប្តាហ៍នេះ នៅភាគពាយ័ព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩៣ នាក់ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ចម្ងាយប្រហែល ១៥០km ក្នុងខេត្ត Equateur ។
យោងតាមក្រសួងកិច្ចការមនុស្សធម៌របស់ DRC បាននិយាយនៅក្នុងរបាយការណ៍មួយថា ទូកមួយគ្រឿងដែលមានអ្នកដំណើរជិត ៥00 នាក់បានឆេះ និងក្រឡាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅតាមដងទន្លេកុងហ្គោក្នុងទឹកដី Lukolela ដោយបានសម្លាប់មនុស្ស ១០៧ នាក់ និងបណ្ដាលឲ្យមនុស្ស ១៤៦ នាក់បានបាត់ខ្លួន។
លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលបានរាយការណ៍បន្តថា មួយថ្ងៃមុនក្នុងឧបទ្ទវហេតុក្រឡាប់ទូកខាងលើនេះ គឺមានករណីក្រឡាប់ទូកមួយទៀតបានកើតឡើង ក្នុងទឹកដី Basankusu ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៦ នាក់ ដែលភាគច្រើនជានិស្សិត។
ក្នុងនោះមនុស្សជាច្រើននាក់បានបាត់ខ្លួន ប៉ុន្តែនៅមិនទាន់មានរបាយការណ៍បានបញ្ជាក់ថាមានចំនួនប៉ុន្មាននោះទេ។
ឧបទ្ទវហេតុទាំងពីរខាងលើនេះ គេមិនទាន់ដឹងច្បាស់ថា បណ្តាលមកពីអ្វីនៅឡើយទេ ដោយក្រុមអាជ្ញាធរកុងហ្គោល កមពុងស្រាវជ្រាវលើករណីនេះបន្ថែម៕
