2025-09-13 16:35
11

ត្បូងឃ្មុំ៖ លោក ង៉ូវ បូរីណា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែកនិងត្បូងឃ្មុំ បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តព្រះធាតុបាស្រី។

នាឱកាសកាន់បិណ្ឌទី៦ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក៏មានការចូលរួមពី លោក ជា ណារ៉ុន អភិបាលស្រុកអូររាំឪ មន្រី្តរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្រុកអូររាំងឪ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ផងដែរ។

នាក្នុងឱកាសនេះ លោកប្រធានក្រុមការងារ បានរាប់បាត្រ បង្សុកូល និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ព្រមទាំងអ្នកដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ។ ពិធីបុណ្យកាន់បិណ្ឌជាប្រពៃណីដ៏សំខាន់របស់ជាតិខ្មែរយើង ដែលនឹងបន្តរហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ។ នេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នាក្នុងការរួបរួម និងរំលឹកដល់អ្នកដែលបានចាកចេញពីយើងទៅ៕