2025-10-10 12:55
11

អាមេរិច៖   យន្តហោះចម្បាំង F-22 Raptor សហរដ្ឋអាមេរិក បានបង្ហាញខ្លួនលើអាកាស ក្នុងកម្មវិធី NAS Oceana Air Show ឆ្នាំ 2025 ព្រឹត្តិការណ៍នេះបញ្ជាក់ពីឧត្តមភាពដ៏យូរអង្វែងក្នុងការប្រយុទ្ធដែនអាកាសរបស់សហរដ្ឋអាមេរិក ជិតពីរទសវត្សរ៍បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន។  នេះបើកតាម Army Recognition នាថ្ងៃទី០៩ តុលានេះ។ 

កងទ័ពអាកាសអាមេរិកបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការគ្រប់គ្រងដែនអាកាស ក្នុងអំឡុងពេលដាក់បង្ហាញយន្តហោះចម្បាំង F-22 Raptor ជាយន្តហោះចម្បាំងជំនាន់ទី5 បង្ហាញពីការគ្រប់គ្រងប្រកបដោយភាពរហ័សរហួន ល្បឿនលឿនជាងសម្លេង  ឧបករណ៍ចាប់សញ្ញា និងការបំបាំងកាយដែលមិនអាចប្រៀបផ្ទឹមបាន  ។ វត្តមាន F-22 ជិត20ឆ្នាំមកនេះ នៅតែជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រឧត្តមភាពផ្លូវអាកាសរបស់អាមេរិក ដោយរួមបញ្ចូលគ្នានូវល្បឿន ភាពជាក់លាក់ និងការយល់ដឹងពីស្ថានភាព លើសពីការគំរាមកំហែងដែលកំពុងវិវត្តន៍។

លក្ខណៈពិសេសនៃការបំបាំងកាយរបស់វាមិនត្រឹមតែកាត់ផ្ដាច់ពីប្រព័ន្ធរ៉ាដាប៉ុណ្ណោះទេ វាមានកម្លាំងម៉ាស៊ីនភ្លោះរហូតដល់ 70,000 ផោន ល្បឿនលឿនជាងសំឡេង និងរក្សាថាមពលខ្ពស់ក្នុងអំឡុងពេលប្រយុទ្ធលើអាកាស។វាមានសមត្ថភាពរួមបញ្ចូលគ្នារវាងឧបករណ៍ចាប់សញ្ញា និងភាពល្អឥតខ្ចោះនៃការសម្រេចចិត្តដល់អាកាសយានិក ផ្តល់នូវរូបភាពនៃសមរភូមិគ្មានដាន អាចកំណត់លើទីតាំងប្រតិបត្តិការយោធា ក្នុងការបាញ់ប្រហារគំរាមកំហែង។ F-22 Raptor អាចផ្ទុកគ្រាប់រហូតដល់ទៅ៦ប្រភេទ៖  AIM-120 AMRAAMs និង AIM-9 Sidewinders ចំនួនពីរមានសមត្ថភាពបំបាំងកាយបាញ់ប្រហារលើគោលដៅសត្រូវ នៅចម្ងាយឆ្ងាយដោយមិនចាំបាច់មើលឃើញដោយភ្នែកផ្ទាល់។

Raptor ត្រូវបានរួមបញ្ចូលជាមួយអាវុធជំនាន់ក្រោយរួមទាំង AIM-260 ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអាកាសទៅអាកាសរយៈចម្ងាយឆ្ងាយ ដូចជា PL-15 របស់ចិន និង R-37M របស់រុស្ស៊ី។ ស្របពេលពិភពលោកមានការប្រកួតប្រជែងខាងសព្វាវុធកាន់តែខ្លាំងក្នុងនោះរួមទាំងយន្តហោះ J-20 របស់ចិន និង Su-57 របស់រុស្ស៊ី ប៉ុន្តែពួកវាមិនត្រូវបានបង្ហាញពី ភាពរហ័សរហួន ឬការពារប្រព័ន្ធរ៉ាដានោះទេ។ ភាពបត់បែនរបស់វានៅតែមិនអាចប្រៀបផ្ទឹមនិង F 22 Raptor នោះទេ  ជាពិសេសក្នុងសកម្មភាពវាយប្រហារគ្រប់គ្រងដែនអាកាស និងត្រូវបានប្រើក្នុងយុទ្ធសាស្ត្របេសកកម្មរបស់កងទ័ពអាកាស។ វាត្រូវបានគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធរហ័សរហួន (ACE) នឹងដាក់ពង្រាយជួរមុខទូទាំង ឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប ដើម្បីបន្សាបការគម្រាមកំហែងលើដែនអាកាស ។

មកដល់ពេលនេះយន្តហោះ F-22 នៅតែជាប្រតិបត្តិការតែមួយគត់ ដែលមានសមត្ថភាពអនុវត្តបេសកកម្មជ្រៀតចូលថ្ងៃដំបូងនៃសង្រ្គាមដែលមានហានិភ័យខ្ពស់ប្រឆាំងនឹងសត្រូវ ក្នុងដែនអាកាសនៃការប្រយុទ្ធ។

ដោយសារការគម្រាមកំហែងពីចិន និងរុស្សីបន្តបង្កើតជំហរកម្លាំងក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត យន្តហោះ F-22 Raptor នៅតែជាឧបករណ៍ជួរមុខសម្រាប់ការទទួលបាន និងរក្សាឧត្តមភាពដែនអាកាសនៅក្នុងបរិយាកាសដែលត្រូវបានបដិសេធ។