2025-10-12 09:43
17

ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន និងបានទទួលស្វាគមន៍ វរនាវីឯកពិសេស XU JIANGUO នាយករងសាលាបណ្ឌិត្យសភាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla ឱ្យចូលជួបសម្តែងការគួរសម នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ មូលដ្ឋានសមុទ្ររាម នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន ០២ គ្រឿង មានឈ្មោះ នាវា Qi Jiguang (PLAN 83) និងនាវា Yi Mengshan (PLAN 988) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ វត្តមាននាវាកងទ័ពជិនទាំង២គ្រឿង គឺក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។

ចំពោះលក្ខណៈបច្ចេកទេស នាវា Qi Jiguang (PLAN 83) មេបញ្ជានាវា លោកវរនាវីឯក ស៊ូ ជែងកូរ (Xu Jianguo), ទម្ងន់ផ្ទុក ១០ ៩០៧ តោន, បណ្ដោយ ១៦៥ ម៉ែត្រ,ទទឹង ២២.២ ម៉ែត្រ, ជម្រៅទឹក ៦,៥ ម៉ែត្រ និង នាវា Yi Mengshan (PLAN 988) មេបញ្ជាការនាវា លោកវរនាវីឯក ហ្វួរសៀនវី (Fu Xianwei), ទម្ងន់ផ្ទុក ២៦០៤០ តោន, បណ្ដោយ ២១០ ម៉ែត្រ, ទទឹង ២៨ ម៉ែត្រ, ជម្រៅទឹក ៧,៥ម៉ែត្រ៕