2025-10-30 16:21
21

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបដិសេធថា «ខ្លនមិនបានបោះពុម្ភមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។ ក្នុងករណីការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិ ជាទង្វើខុសច្បាប់សាម៊ីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ការចេញបដិសេធ របស់ធនាគារជាតិ បានធ្វើឡើងបន្ទាប់ពី មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹកដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថា «ជាមាសដែលចេញពីធនាគារខ្មែរពិតៗ»។

ធនាគារជាតិបានបញ្ជាក់ថា នាពេលថ្មីៗនេះ មាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «ការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់»៕