2025-11-02 10:39
12

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានបញ្ជាក់ប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃសៅរ៍ថា «លោកសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តសហការគ្នានៅក្នុងវិស័យសន្តិសុខយោធា ដោយផ្អែកលើសហការដែលមានស្រាប់ ដូចជាគម្រោងអភិវឌ្ឍយន្តហោះចម្បាំងរួម»។ ការបញ្ជាក់នេះ ត្រូវបានផ្តល់ដោយការិយាល័យរបស់លោក Lee

ក្នុងកិច្ចជួបរវាងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានធ្វើឡើងនៅថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៥ ក្នុងសន្និសីទសេដ្ឋកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។

ប្រធានាធិបតី Lee បានបង្ហាញពីសេចក្តីសង្ឃឹមថា ការសហការនៅលើគម្រោងអភិវឌ្ឃន៍យន្តហោះចម្បាំង KF-21 នឹងបន្តរីកចម្រើន។ គម្រោងនេះបានចាប់ផ្តើមជាង ១០ឆ្នាំមុន ដោយប្រទេសឥណ្ឌូនេស៊ីបានព្រមព្រៀងចូលរួមអភិវឌ្ឍន៍ ប៉ុន្តែបន្ទាប់មកបានស្នើកាត់បន្ថយការចំណាយហិរញ្ញប្បទាន។

លោក Prabowo បាននិយាយថា៖ ការចរចាកំពុងបន្ត ហើយជាក់ស្តែងវាអាស្រ័យលើសេដ្ឋកិច្ច តម្លៃ និងកត្តាហិរញ្ញប្បទាន។ ដូច្នេះ ខ្ញុំគិតថា រដ្ឋមន្ត្រី និងក្រុមបច្ចេកទេសរបស់យើងនឹងបន្តការងារនេះ

សេចក្តីថ្លែងការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ក្នុងការរក្សាសហការផ្នែកយោធា និងអភិវឌ្ឍឧស្សាហកម្មការពារជាតិរួមគ្នា៕