2025-11-19 13:40
16

Breaking :  ពេលនេះក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) លឺផ្ទាល់ត្រចៀក ឃើញច្បាស់និងភ្នែកហើយ ថាថៃពិតជាស្រេចឃ្លានក្នុងការធ្វើសង្រ្កាមឈ្លានពានកម្ពុជា មិនឈប់ឈរឡើយ តែងតែបង្កនិងបង្កើតភាពតានតឹង គ្រប់រូបភាពជាបន្តបន្ទាប់។ 

នៅអំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)  ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា ខណៈដែលកំពុងតែចុះទៅត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:០៨នាទីព្រឹកនេះ ស្រាប់តែលឺស្នូរនៃការផ្ទុះអាវុធនៅខាងភាគីថៃតែម្ដង។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះសិន និងដកថយត្រឡប់វិញភ្លាមៗ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ១៩ វិចិ្ឆការ ២០២៥នេះ   សកម្មភាពទំនើងរបស់ភាគីថៃទំនងជាចង់ឌឺដងដាក់ក្រុមអ្នកង្កេតការណ៍ AOT ហើយតាមមើល  ។ សូមរំលឹកដែលថាកាលពីថ្ងៃទី១២ វិច្ចិកា ២០២៥  ទាហ៊ានថៃបានបើកការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត លើពលរដ្ឋកម្ពុជាក្នុងទឹកដីរបស់កម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយជ័យ បណ្កាលឲ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ភ្លាម ចំណែក៣នាក់ទៀតរបួសធ្ងន់ ។

 ទង្វើព្រៃផ្សៃមួយករណីទៀតក្រុមទាហានឈុតខ្មៅថៃចំនួន៧នាក់ បានធ្វើទង្វើសែនថោកទាប ចាប់រំលោភបូកលើនារីជាពលករខ្មែរអាយុទើប១៨ឆ្នាំ ម្នាក់យ៉ាងព្រៃផ្សៃបំផុត  រួមទាំងពលករកម្ពុជា ប្រុសស្រីជាង១០នាក់ផ្សេងទៀត ត្រូវបានក្រុមទាហានឈុតខ្មៅថៃ វាយធ្វើទារុណកម្ម ប្លន់យកលុយនិងទ្រព្យសម្បិត្ត ក្នុងអំឡុងពេលធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនចាន់បូរី ព្រំប្រទល់ច្រកកំរៀង ខេត្តបាតដំបង កាលពីថ្ងៃទី១៥ វិចិ្ឆការ ២០២៥ ៕