2025-11-21 15:03
16

ថៃ៖ ភ្លៀងធ្លាក់ខ្លាំងនៅខេត្តយ៉ាឡា ប្រទេសថៃ បណ្ដាលឱ្យផ្លូវរង្វង់មូលអាងទឹកយ៉ារុំ ស្រុកបេតុង បានរងការខូចខាតយ៉ាងដំណំ ដោយកំណាត់ផ្លូវបានបាក់ជម្រៅ២ម៉ែត្រ និងផ្លូវក្រាលថ្មបានប្រេះបែកប្រវែង៥០ម៉ែត្រ។ នេះបើតាមការចុះផ្សាយដោយ Khaosod។

ក្រោយកើតហេតុ រដ្ឋបាលសង្កាត់យ៉ារុំ បានបិទផ្លូវជាបណ្តោះអាសន្ន ដោយភ័យខ្លាចពីការបាក់ដីបន្ថែមទៀត។ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តយ៉ាឡា ក៏បានចេញការព្រមានអំពីគ្រោះទឹកជំនន់ភ្លាមៗ និងគ្រោះរអិលបាក់ដីនៅទូទាំងស្រុកជាច្រើន រហូតដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ខាងមុខផងដែរ៕