2025-11-27 10:31
9

កណ្តាល៖ ករណី “ឃាតកម្ម” ដ៏សាហាវមួយ បានកើតឡើង នៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ១ នៅចំណុច មុខជីផ្កាយ៥ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កម្លាំងប៉ុស្តិ៍សំរោងធំ បានប្រទះឃើញសាកសពយុវជនម្នាក់ស្លាប់ ដោយដាច់ក្បាលចេញខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់។

ភ្លាមនោះ កម្លាំងនគរបាលឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៤ នាក់ នៅកន្លែងកើតហេតុ ដើម្បីសាកសួរតាមនិតិវិធីច្បាប់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ រួមមាន ទី១៖ ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ២៖ ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស, ៣៖ ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា “ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់។

ចំនែកជនសង្ស័យ មានឈ្មោះ កល់ ដារ៉ុង បានសារភាពថា “ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យដាច់កស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ពិតប្រាកដមែន”។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ទៅសង្គ្រោៈនៅមន្ទី ដើម្បីសង្គ្រោះបន្ទាន់។ កម្លាំងជំនាញផ្នែកកោសលវិច្ច័យកំពុងបន្តអនុវត្តនីតិវិធី និងសាកសួរជនសង្ស័យទាំងអស់ ដើម្បីបញ្ជាក់លម្អិតអំពីមូលហេតុនៃអំពើឃាតកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ករណីនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសង្គម និងកំពុងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ សមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានបន្ថែម ប្រសិនបើមានការឃើញ ឬ ស្គាល់ពាក់ព័ន្ធនឹងករណីនេះ៕