2025-12-02 09:45
14

ថៃ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទនេះថា អាជ្ញាធរថៃ បានបិទសាលារៀនមួយចំនួននៅតំបន់ព្រំដែន និងរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្រុងបាងកក នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ។

ឧត្តមសេនីយ៍ទោ Maitri Chupricha មេបញ្ជាការកង Naresuan Force បានបញ្ជាឲ្យបិទច្រកព្រំដែនក្រៅផ្លូវការទាំងអស់នៅខេត្ត Tak និងផ្អាកការប្រើប្រាស់ផែក្នុងស្រុក ដោយសារការប្រយុទ្ធកាន់តែធ្ងន់ធ្ងរនៅ Myawaddy Township។ ការបិទនេះកើតឡើងបន្ទាប់ពីគ្រាប់ត្បាល់ចំនួនប្រាំគ្រាប់ មិនស្គាល់ប្រភព បានធ្លាក់ក្នុងប្រទេសថៃកាលពីចុងសប្តាហ៍ បំផ្លាញផ្ទះមួយ និងធ្វើឲ្យក្មេងប្រុសជនជាតិមីយ៉ាន់ម៉ារងរបួស ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ Mae Sot។

ចាប់ពីយប់ថ្ងៃអាទិត្យ ដល់ដើមថ្ងៃចន្ទ ភ្នាក់ងារសន្តិសុខថៃ បានទទួលរបាយការណ៍ថា កងទ័ពមីយ៉ាន់ម៉ាមួយចំនួនធំ ប្រដាប់ដោយអាវុធធុនធ្ងន់ បានរុញច្រានឆ្ពោះទៅរកទីតាំងក្រុមប្រឆាំងផ្តេចខ្លួនជិតមូលដ្ឋាន Pasak base នៅច្រកចូលភូមិ Min Lapar ក្នុង Myawaddy ទល់នឹងភូមិ Mae Kon Ken នៅ Mae Sot។ ការប្រយុទ្ធបានបាញ់សាច់គ្រាប់ និងគ្រាប់កាំភ្លើងខុសទិសចូលក្នុងភូមិ Mae Kon Ken បង្កការខូចខាតផ្ទះ៦ខ្នង ប៉ុន្តែមិនមានអ្នករងរបួស។ ការប្រយុទ្ធគ្នាបានបញ្ជូនបំណែក និងការបាញ់កាំភ្លើងខុសទិសដៅចូលទៅក្នុងភូមិថៃ ដោយបានធ្វើឱ្យខូចខាតផ្ទះ ចំនួន ០៦ ខ្នង ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសទេ។

សាលា Ban Mae Ken Kon ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីព្រំដែន បានផ្អាកថ្នាក់រៀនដោយគ្មានកំណត់ បន្ទាប់ពីគ្រាប់កាំភ្លើងត្រូវបានគេរកឃើញនៅក្នុងបរិវេនសាលាកាលពីសប្តាហ៍មុន។ នាយកសាលាលោក Thawatchai Saengplaeng បានបញ្ជាឱ្យបិទជាការប្រុងប្រយ័ត្នជាមុន។

នៅខាងមីយ៉ាន់ម៉ា កងទ័ពរដ្ឋាភិបាលព្យាយាមវាយលុកទីតាំងក្រុមប្រឆាំងផ្តេចទឹកដី ដោយប្រើប្រាស់កាំភ្លើងយន្តធុនធ្ងន់ និងគ្រាប់បែកដៃដែលជំរុញឱ្យក្រុមប្រឆាំងឆ្លើយតបដោយការបាញ់កាំភ្លើងត្បាល់តបតវិញ។ អណ្តាតភ្លើងនិងផ្សែងក្រហមយ៉ាងក្រាស់ អាចមើលឃើញពីភាគីថៃ។

គ្រាប់មិនផ្ទុះ និងគ្រាប់ត្បាល់បានធ្លាក់ក្នុងភូមិ Mae Kon Ken បណ្ដាលឲ្យកង Naresuan Task Force បាញ់គ្រាប់ភ្លើងបំភ្លឺ ចំនួន ០៤ គ្រាប់ ប្រភេទ 120 មម ដើម្បីជាសញ្ញាព្រមានថាគ្រាប់អាវុធធ្ងន់បានប៉ះទឹកដីថៃ។

ចាប់តាំងពីពេលនោះមក អង្គភាពសន្តិសុខថៃ រួមមាន ក្រុម Naresuan Task Force, 35 th Ranger Task Force , District Officers , Border Patrol Police Company 346, និង Mae Sot Police បានពង្រឹងទីតាំងនៅតាមបណ្តោយព្រំដែន ហើយកំពុងរក្សាការល្បាត២៤ម៉ោង/២៤ម៉ោង៕