2025-12-02 17:53
7

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នលើរថយន្ត ០១ គ្រឿង ម៉ាក Cadillac ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927 ដែលជាកម្មសិទ្ធិរបស់ ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលារៀនសុវណ្ណភូមិ ដែលកំពុងជាប់បំណុលក្នុងសំណុំរឿងមួយ។
តាមការជឿជាក់ ពេលអាជ្ញាសាលាចុះទៅដល់ទីតាំង រកឃើញថា ខាងកូនបំណុល “មិនព្រមសហការណ៍” ក្នុងការបើកផ្លូវឱ្យអាជ្ញាសាលារឹបអូសរថយន្តនោះឡើយ។ ដូចនេះ អាជ្ញាសាលាបានសម្រេចជួលរថយន្តស្ទូច ដើម្បីនាំយករថយន្តទៅរក្សាទុកនៅសាលាដំបូង។
ទន្ទឹមនោះ មានមេធាវីតំណាងឱ្យ ឧកញ៉ា ជា ធីឡាយ មកស្នើសុំចរចាជាមួយអាជ្ញាសាលា ហើយបានសុំអនុញ្ញាតឱ្យខ្លួនឯងបើកបរយករថយន្តទៅយក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត ដោយមិនចាំបាច់ប្រើស្ទូច៕