ប៉េកាំង/តៃប៉ិ ៖ កម្ដៅកំហឹងរបស់ចិន លើតៃវ៉ាន់ ប្រៀបបាននិងភ្នំភ្លើងជិតនឹងផ្ទុះ សូម្បីដីរបស់ទីក្រុងប៉េកាំង ក៏មិនខ្ចីអនុញ្ញាឲ្យជាន់ដែរ ។
ប្រទេសចិនដាក់ទណ្ឌកម្មលើ លើរដ្ឋមន្ត្រីតៃវ៉ាន់២រូបពាក់ព័ន្ធនឹងបាសបោរ“ការបំបែកខ្លួន”ពីចិន ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានប្រកាសថា លោកស្រី Liu Shyh-fang រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Cheng Ying-yao រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវបានចុះបញ្ជីឈ្មោះជា “អ្នកតស៊ូមតិឯករាជ្យរបស់តៃវ៉ាន់”។ ដោយហាមឃាត់ពួកគេរួមទាំងក្រុមគ្រួសារ មិនឱ្យចូលប្រទេសចិនមួយជីវិត និងការធ្វើអាជីវកម្មផងដែរ ។ នេះបើតាម Taipei tim ។
អ្នកនាំពាក្យការិយាល័យ លោក Chen Binhua ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រព្រឹត្តអំពើគាំទ្រឯករាជ្យរបស់តៃវ៉ាន់ជាច្រើន ដែលធ្វើឱ្យមនុស្សនៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានការខឹងសម្បារ ហើយមនុស្សជាច្រើនបានរាយការណ៍ពីពួកគេទៅកាន់ការិយាល័យ ហើយអំពាវនាវឱ្យពួកគេត្រូវទទួលទោស។
អ្នកនាំពាក្យការិយាល័យ បានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតៃវ៉ាន់ ពីបទផ្សព្វផ្សាយ «ទស្សនៈបំបែកខ្លួនឯករាជ្យរបស់តៃវ៉ាន់ដែលមិនសមហេតុផល» ការធ្វើទុក្ខបុកម្នេញលើប្តីប្រពន្ធជនជាតិចិនដែលរស់នៅតៃវ៉ាន់ រារាំងការធ្វើដំណើរ និងការទំនាក់ទំនងឆ្លងច្រកសមុទ្រ។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំតៃវ៉ាន បានតស៊ូមតិដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ ដោយចងក្រងសម្ភារៈបង្រៀនគាំទ្រឯករាជ្យភាព ដោយ «បំពុលចិត្ត» របស់យុវជន និងរារាំងការផ្លាស់ប្តូរការអប់រំឆ្លងច្រកសមុទ្រ។ លោកស្វាគមន៍ប្រជាជនក្នុងការផ្តល់ភស្តុតាងបន្ថែមទៀតអំពីឧក្រិដ្ឋកម្មរបស់រដ្ឋមន្ត្រីទាំង២នេះបន្ថែមទៀត ។
គេហទំព័រការិយាល័យព្រះរាជអាជ្ញាជាន់ខ្ពស់ចិនបាននិយាយថា រដ្ឋមន្ត្រីក្រសួងអប់រំ ជាអ្នកសម្របសម្រួល ករណីសន្តិសុខជាតិសំខាន់ៗជាច្រើនរបស់តៃវ៉ាន់ ដោយដើរតួជាអ្នកទំនាក់ទំនងរវាងព្រះរាជអាជ្ញា ទីភ្នាក់ងារសន្តិសុខជាតិ យោធា ប៉ូលីស និងឆ្មាំឆ្នេរសមុទ្រ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិ Cheng Kung លោក Hung Chin-fu និយាយថាប្រទេសចិនចាត់ទុកក្រសួងអប់រំ ថាកំពុងបន្ត «លុបបំបាត់ការរើសអើងជាតិសាសន៍»។ ការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ លើថ្នាក់ដឹកនាំអប់រំ និងកិច្ចការផ្ទៃក្នុងនេះ បង្ហាញថាចិនកំពុងព្យាយាមកាន់តែខ្លាំង ដើម្បីអះអាងពីយុត្តាធិការ របស់ខ្លួនលើតៃវ៉ាន់។
ចំពោះការកំណត់គោលដៅលើព្រះរាជអាជ្ញាជាន់ខ្ពស់ ចិនមានបំណងបំភិតបំភ័យ សហគមន៍តុលាការ ធ្វើឲ្យខូចឯករាជ្យភាពតុលាការ ដោយការប្រើសម្ពាធនយោបាយ ដើម្បីជះឥទ្ធិពលដល់ប្រព័ន្ធតុលាការរបស់តៃវ៉ាន់។ ការកំណត់គោលដៅលើមន្ត្រី «គាំទ្រឯករាជ្យ» ទាំងវិស័យអប់រំ មហាផ្ទៃ និងតុលាការ ចិនកំពុងដាក់កំហុសលើរដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យជឿនលឿន ក្រោមហេតុផលការធ្វើទុក្ខបុកម្នេញប្តីប្រពន្ធជនជាតិចិន ហើយថាប្រព័ន្ធតុលាការរបស់ខ្លួន ជាការបង្ក្រាបការប្រឆាំងទៅវិញ។ លោកបានបន្ថែមថា ចិនកំពុងបង្ហាញពីការទាមទាររបស់ខ្លួនលើតៃវ៉ាន់ទៅកាន់សហគមន៍អន្តរជាតិ និងជាការព្រមាន មន្ត្រីណាដែលមិនបំពេញតាមការរំពឹងទុករបស់ចិន នឹងត្រូវទទួលទោស៕






