តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី បង្កឲ្យឆាបឆេះយ៉ាងលឿន។ អគ្គិភ័យបានបណ្តាលឲ្យ សម្ភារខូចខាតអស់ទាំងស្រុង និងឆេះរោលជញ្ជាំងដល់ផ្ទះអ្នកជិតខាង ចំនួន ០២ល្វែង ព្រមទាំង ម៉ូតូ ចំនួន ០៦ គ្រឿង។
ហេតុការណ៍នេះ ក៏បានបណ្តាលឲ្យមាន មនុស្សរងរបួសសរុប ០៤នាក់ ក្នុងនោះមាន របួសធ្ងន់ ០១នាក់ និង របួសស្រាល ០៣នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាលភ្លាមៗ។
លុះនៅវេលាម៉ោង ០៦និង២០ នាទីល្ងាច នាថ្ងៃដដែល អគ្គិភ័យនេះត្រូវបាន ពន្លត់បានទាំងស្រុង ដោយកម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុប ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១៤ រថយន្ត ស្មើនឹង ៥៦ម៉ែត្រគូប៕








