2026-02-03 09:12
13

ជារឿងនឹកស្មានមិនដល់ ដែលកំពុងធ្វើឲ្យរន្ទឺដល់បណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក ក្នុងការប្រើខ្សែភ្នែកសម្លឹងមកកាន់រាជវង្សនៃប្រទេសន័រវេស ដែលព្រះរាជបុត្រាមានត្រកូលជាស្ដេចរបស់ប្រទេសនេះ បែរជាប្រព្រឹត្តទង្វើល្មើសច្បាប់ជាច្រើន ជាហេតុធ្វើឲ្យប្រជាជនន័រវេសខកការទុកចិត្តជាខ្លាំង។

យ៉ាងណាមិញ តាមការចេញផ្សាយដោយ Reuter នៅថ្ងៃទី០៣ កុម្ភៈនេះបានឲ្យដឹងថា ជាបទឧក្រិដ្ឋដែលកំពុងកក្រើកនៅន័រវេស កូនប្រុសរបស់ម្ចាស់ក្សត្រីនៃប្រទេសនេះនឹងចូលសវនាការនៅថ្ងៃអង្គារនេះ លើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ អំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពាន និងការកាន់កាប់គ្រឿងញៀន ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ដែលជាករណីមួយក្នុងចំណោមករណីជាច្រើនដែលបានរង្គោះរង្គើរបបរាជានិយមន័រវេស។

តាមប្រភពពី Reuter ដដែលបានឲ្យដឹងថា ម៉ារៀស ប៊រ ហយប៊ី (Marius Borg Hoiby)អាយុ 29 ឆ្នាំ ជាកូនប្រុសរបស់ព្រះអង្គម្ចាស់ក្សត្រី ម៉េត ម៉ារិត (Mette-Marit) និងជាកូនប្រសារបស់ព្រះអង្គម្ចាស់ ហាកុន (Haakon) អាចប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាពធ្ងន់ធ្ងរបំផុតក្នុងចំណោមការចោទប្រកាន់ទាំង 38 ដែលបានចោទប្រកាន់មកលើព្រះអង្គ។ 

តាមមេធាវី ព្រះអង្គម្ចាស់ដែលជាប់ចោទខាងលើ មិនទទួលស្គាល់កំហុសព្រហ្មទណ្ឌចំពោះការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ឬអំពើហឹង្សាក្នុងគ្រួសារនោះទេ ប៉ុន្តែគាត់ព្រមសារភាពថា ខ្លួនពិតជាមានកំហុសចំពោះរឿងដែលមានទោសកំហុសស្ដួចស្ដើងមួយចំនួនពិតមែន។ យ៉ាងណាមិញ ករណីនេះគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី 19 ខែមីនាខាងមុខឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ បទល្មើសនៃការចោទចំនួន៣៨ករណីខាងលើនេះ ជាភស្តុតាងដែលកំពុងបង្ហាញថា សំណុំរឿងរបស់តុលាការគឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតក្នុងការវាយលុកគ្រួសាររាជវង្សន័រវេសក្នុងសម័យសន្តិភាពនេះ៕
Son of Norway's crown princess stands trial for rape and domestic violence  | Reuters

Son of Norway's crown princess arrested on new allegations ahead of his rape  trial | Courthouse News Service