យន្តហោះចម្បាំងបំបាំងកាយ J-20 យ៉ាងតិច ១៥គ្រឿងរបស់យោធាចិន កំពុងតម្រង់ជួរយ៉ាងអង់អាចនៅលើផ្លូវរត់ក្នុងទម្រង់ "ដើរដំរី"។
សមយុទ្ធ "ដើរដំរី" គឺជាការសាកល្បងទ្រង់ទ្រាយធំនៃការត្រៀមខ្លួនប្រយុទ្ធ និងវិធីសាស្រ្តមុនការហោះហើរនៅមូលដ្ឋានទ័ពអាកាស។ អ្នកបើកយន្តហោះត្រូវបានតម្រូវឱ្យធ្វើការបង្វែរយន្តហោះរបស់ពួកគេឱ្យបានលឿន ដើម្បីបន្តដំណើរនៅលើផ្លូវរត់ក្នុងចម្ងាយសុវត្ថិភាពជាអប្បបរមា បន្ទាប់មកត្រូវត្រៀមខ្លួនដើម្បីហោះឡើងជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស។
លើសពីការបង្ហាញកម្លាំងយោធា សមយុទ្ធនេះក៏ជួយវាយតម្លៃសមត្ថភាពក្នុងការដាក់ពង្រាយកម្លាំងទ័ពបានចំនួនច្រើនបំផុតក្នុងរយៈពេលដ៏ខ្លីផងដែរ ដោយអាចឲ្យទ័ពទាំងនោះធ្វើត្រាប់តាមការប្រយុទ្ធភ្លាមៗក្នុងអំឡុងពេលបើកប្រតិបត្តិការយោធា។
តាម China Military Bugle ដែលជាគណនីប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិចិនបានបង្ហោះវីដេអូបង្អួចសាច់ដុំពីសមយុទ្ធយោធារបស់ខ្លួន ដែលបង្ហាញពីកងកម្លាំងអាកាសទីក្រុងប៉េកាំង ហាត់ធ្វើសមយុទ្ធជាមួយយន្តហោះចម្បាំងបំបាំងកាយ J-20 យ៉ាងតិច ១៥គ្រឿង តម្រង់ជួរយ៉ាងសន្លឹមនៅលើផ្លូវរត់ ដែលស្រដៀងនឹងសមយុទ្ធ "ដើរដំរី"។
ជារឿយៗសមយុទ្ធយុទ្ធប្រភេទនេះ ភាគច្រើនមានតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេប៉ុណ្ណោះ ដែលតែងអនុវត្តហ្វឹកហាត់វា។ ជាការបើកទំព័រសករាជថ្មីរបស់ចិន តាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ មានតែប្រទេសចំនួន 12 ប៉ុណ្ណោះនៅលើពិភពលោកដែលមានអ្នកប្រយុទ្ធបំបាំងកាយច្រើនជាង 15នាក់ ដែលមានសមត្ថភាពធ្វើសមយុទ្ធនេះ។ J-20 គឺជាយន្តហោះចម្បាំងជំនាន់ទីប្រាំពីររបស់ចិន រួមជាមួយនឹង J-35 ។
លក្ខណៈពិសេសរបស់វា មានបំរែបំរួលចំនួន3 រួមមាន J-20A វ៉ារ្យ៉ង់ ដែលមានទូដាក់កាប៊ីនខ្លី និងផ្នែកខាងក្រោយអាចពង្រីកដើម្បីផ្តល់កន្លែងសម្រាប់ដាក់ប្រេងឥន្ធនៈបន្ថែមរួមទាំង យន្តហោះ និងឧបករណ៍សង្គ្រាមអេឡិចត្រូនិចផ្សេងទៀត។
មិនឲ្យមហាអំណាចទី១របស់ពិភពលោកមើលងាយនោះទេ ចិនបានព្យាយាមពង្រីកអំណាចយោធា និងធ្វើសមយុទ្ធងទ័ពរបស់ខ្លួនគ្រប់រូបភាព។ តាមរបាយការណ៍ពី VN Express បានបង្ហាញថា កាលពីខែកញ្ញា ឆ្នាំ 2025 ប្រទេសចិនអាចផលិតយន្តហោះចម្បាំង J-20 យ៉ាងហោចណាស់ 300 គ្រឿងក្នុងរយៈពេល 16 ឆ្នាំ។
បើប្រៀបធៀប សហរដ្ឋអាមេរិកបានផលិតយន្តហោះចម្បាំងបំបាំងកាយ F-22 សរុបចំនួន 195 គ្រឿងប៉ុណ្ណោះក្នុងចន្លោះឆ្នាំ 1996 និង 2011។ នេះមានន័យថា ប្រទេសចិនបានផលិតយន្តហោះ J-20 យ៉ាងហោចណាស់ 1.5 ដងច្រើនជាងចំនួនសរុបនៃ F-22 ដែលសហរដ្ឋអាមេរិកផលិតបានក្នុងអំឡុងពេលដូចគ្នា៕
អត្ថបទ៖ ម៉េង ធីដា





