2026-03-16 15:03
6

នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះដែលនៅសល់តែ ២ គូទៀតត្រូវជួបគ្នាក្នុងជើងទី២ វគ្គ៨ ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ ដើម្បីសម្រេចរកក្រុមខ្លាំង ២ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ដោយមាន ២ប្រកួត គឺ គូរទី១ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ គិរីវង្សសុខសែនជ័យ នៅកីឡាដ្ឋាន មរតកតេជោ ចំណែកឯគូរទី២ ភ្នំពេញក្រោន និងបើកទ្វារកីឡដ្ឋានភ្នំពេញក្រោន ទទួលស្វាគមន៍អាយ អេស អាយ ដង្កោសែនជ័យ។
ដោយប្រកួតកាលពីជើងទី១ក្នុងនោះ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រោមថ្វីជើងក្រុម គិរីវង្សសុខសែនជ័យ ១-២ ចំណែកឯ ភ្នំពេញក្រោន បានត្រឹមស្មើជាមួយក្រុម អាយអេសអាយ ដង្កោរសែនជ័យ ២-២។
គួរបញ្ជាក់ផងដែរថាប្រកួតការថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វគ្គ៨ក្រុមចុងក្រោយបានបញ្ចប់រួចទៅហើយកាលពីសប្តាហ៍មុននិងរកឃើញជើងខ្លាំង ២ក្រុមដែលឡើងទៅឈរចាំមុននោះគឺ វិសាខានិងបឹងកេត បានយកឈ្នះដៃគូ ឡើងទៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន។
កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើន និងតាមដានទាំងអស់គ្នាថាតើក្លិបបាល់ទាត់ណានឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ដែល២គូរទៀតកំពុងតែឈរចាំ?