2026-03-26 11:37
7

ព្រះវិហារ៖ រថយន្តក្បួនរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទុយគ្នា នៅភូមិសាស្រ្ត ស្រុកឆែប ខេត្តព្រះវិហារ។ 

គ្រោះថ្នាក់នេះបង្កឡើងដោយមានម៉ូតូសណ្ដោងរ៉ឺម៉ក វ៉ាជែងចូលគន្លងក្បួនរថយន្តថ្នាក់ដឹកនាំ បណ្ដាលឱ្យរថយន្តបុកបន្តគ្នានបណ្ដាលឲ្យរថយន្តខូច ចំនួន ០៤ គ្រឿង ក្នុងនោះ ០១ គ្រឿងខូចធ្ងន់ និង ០៣ គ្រឿងខូចស្រាល។ សំណាងល្អ មនុស្សដែលនៅក្នុងរថយន្តទាំងអស់មិនមានរបួសឡើយ។ 

សមត្ថកិច្ចបានចុះអន្តរាគមន៍ ដើម្បីធ្វើការសម្រួលចរាចរណ៍ភ្លាមៗ៕