ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោក កឹម សុខា បានឡើងសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការជំនុំជម្រះលើបណ្តឹងជំទាស់ចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោក ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពាក់ព័ន្ធបទចោទសន្និដ្ឋិភាពជាមួយបរទេស។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានមន្ត្រីពន្ធនាគារដេកតាមរថយន្តស៊ីរ៉ែនមកកាត់សាលឧទរណ៍មានកងកម្លាំងការការពារសន្តិសុខ សុវត្ថិភាពយ៉ាងប្រុងប្រយ័ត្ន និងតឹងរឹងបំផុត។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចថា លោក កឹម សុខា មានទោសពីបទសន្និដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០១០ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានេះ តុលាការក៏បានសម្រេចដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗ ព្រមទាំងដាក់លោកឱ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ៕




