តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាជនជាតិជប៉ុន បានបាត់បង់ប្រាក់ ចំនួន ២ម៉ឺនយេន ខណៈចូលទទួលសេវាម៉ាស្សា កាលពីវេលាម៉ោង ២៣និង០០នាទី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះលេខ ៥១ ផ្លូវលេខ ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតរកឃើញ និងដកហូតប្រាក់ដែលបាត់បង់នោះវិញ ហើយបានប្រគល់ជូនជនរងគ្រោះរួចរាល់។
សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ហាងត្រូវបានសង្ស័យថា មានការចូលរួមសមគំនិតជាមួយបុគ្គលិកស្រ្តី ក្នុងសកម្មភាពលួចប្រាក់នេះ ដូច្នេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយឡែក បុគ្គលិកស្រ្តី ចំនួន ២នាក់ ដែលជាជនដៃដល់ផ្ទាល់ កំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរក ដើម្បីនាំយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។
អាជ្ញាធរបានអំពាវនាវដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ឱ្យគោរពច្បាប់ និងត្រួតពិនិត្យបុគ្គលិករបស់ខ្លួនឱ្យបានតឹងរ៉ឹង ដើម្បីជៀសវាងបញ្ហាប៉ះពាល់ដល់ភ្ញៀវ និងកេរ្តិ៍ឈ្មោះអាជីវកម្ម៕






