2023-08-06 11:08
322


ភ្នំពេញ៖ ការបង្ហាញវត្តមានរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងប្អូនស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល នៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។ 
    ពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គម្រប់ ៧១ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ។ សម្រាប់ពិធីខួបកំណើតគម្រប់ ៧១ឆ្នាំរបស់សម្តេចតេជោ បានរៀបចំពិធីអបអរសាទរ នៅភូមិគ្រឹះសម្តេចក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ 
    យោងឃ្លីបតាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនង TikTok សង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ និងវត្តមានលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា  និងប្អូនស្រី គឺលោកស្រី យីងឡាក់ នៅក្នុងពិធីនោះ និងមានការស្វាយគមន៍ដោយភាពកក់ក្តៅ និងស្និតស្នាលបំផុតរវាងសម្តេចតេជោ និងលោក ថាក់ស៊ីន។ 
   សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតតាំងពីយូណាស់មកហើយ៕