2023-09-19 09:09
268

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនបេះដូងដែក លោក Volodymyr Zelenskyy បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រប្រទេសរបស់គាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ីដោយព្រមានថា «ការបរាជ័យដ៏មានសក្តានុពលអាចមានន័យថា ការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣ នឹងកើតមានជាក់ជាមិនខាន»។ 
ការព្រមានរបស់លោកបុរសបេះដូងដែករូបនេះ បានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “60 Minutes” របស់បណ្តាញសារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។ 

លោក Zelenskyy បាននិយាយថា «លោកមានអំណរគុណចំពោះការគាំទ្រដែលអាមេរិក បានផ្តល់ឲ្យប្រទេសរបស់លោកមកទល់ពេលនេះ ប៉ុន្តែលោកបានកត់សម្គាល់ថា ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក កំពុងបម្រើបុព្វហេតុធំជាងក្នុងការរក្សាមហិច្ឆតារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin»។ 

“ប្រសិនបើអ៊ុយក្រែនដួលរលំ តើនឹងមានអ្វីកើតឡើងក្នុងរយៈពេល១០ឆ្នាំ? គ្រាន់តែគិតអំពីវា  Zelenskyy បានប្រាប់ទៅលោក Scott Pelley អ្នកយកព័ត៌មានរបស់ CBS នេះបើយោងតាមការបកប្រែដែលផ្តល់ដោយបណ្តាញសារព័ត៌មាន។ 

“ប្រសិនបើ [រុស្ស៊ី] ទៅដល់ប៉ូឡូញ តើមានអ្វីបន្ទាប់ទៀត? សង្គ្រាមលោកលើកទីបី? នៅពេលសួរថាតើសង្រ្គាមអាចនឹងត្រូវការប្រាក់បន្ថែម ចំនួន ៧០ពាន់លានដុល្លារ? តួលេខប្រហាក់ប្រហែលនៃចំនួនជំនួយសរុបដែលសហរដ្ឋអាមេរិក បានរួមចំណែកដល់អ៊ុយក្រែនរហូតមកដល់ពេលនេះ លោកប្រធាធិបតី Zelenskyy បានឆ្លើយតបថា «ខ្ញុំមិនមានចម្លើយទេ»។ លោក Zelenskyy បាននិយាយថា «វាអាស្រ័យលើថា តើពិភពលោកប្ដេជ្ញាចិត្តកម្ចាត់លោកពូទីន?»។ 

លោកប្រធានាអិបតីបេះដូងដែក Zelenskyy បាននិយាយថា «យើងមិនអាចផ្លាស់ប្តូរពូទីនបានទេ។ សង្គមរុស្ស៊ីបានបាត់បង់ការគោរពពិភពលោក។ ពួកគេបានជ្រើសរើសគាត់ ហើយជ្រើសរើសគាត់ឡើងវិញ ហើយលើកឡើងនូវហ៊ីត្លែរទីពីរ។ ពួកគេបានធ្វើនេះយើងមិនអាចត្រឡប់ទៅពេលវេលាវិញទេ ប៉ុន្តែយើងអាចបញ្ឈប់វានៅទីនេះ»។ 

លោក Zelenskyy បានបន្ថែមថា «លោករំពឹងថា លោក ពូទីន នឹងបន្តការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់លោក នៅពេលដែលសហរដ្ឋអាមេរិក ឈានទៅរកវដ្តនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤»។ លោក Zelenskyy និយាយទៀតថា «គាត់កំពុងរង់ចាំសហរដ្ឋអាមេរិក មិនសូវមានស្ថិរភាព។ លោកគិតថារឿងនោះនឹងកើតឡើងក្នុងអំឡុងពេលការបោះឆ្នោតនៅសហរដ្ឋអាមេរិកជាក់ជាមិនខាន»។ 

គេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅវិមាន Capitol Hill និងជួបជាមួយប្រធានាធិបតី Joe Biden នៅសេតវិមាន ដែលជាផ្នែកនៃដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងក្នុងពេលដ៏សំខាន់មួយ ខណៈដែលលោក Biden បានស្នើឱ្យសមាជិកសភាអនុម័តកញ្ចប់ថវិកា ចំនួន ២៤ពាន់លានដុល្លារ សម្រាប់ទីក្រុង Kyiv ដែលជាសំណើដែលគណបក្សាធារណរដ្ឋដែលមាននិន្នាការរឹងរូសរួមទាំងតំណាងរាស្រ្ត Marjorie Taylor Greene បានវាយប្រហារដោយចំហ។ 

ប្រធានសភា លោក Kevin McCarthy (R-Calif.) បានប្រាប់សារព័ត៌មាន Punchbowl កាលពីថ្ងៃចន្ទថា «លោករំពឹងថានឹងជួបជាមួយ Zelenskyy ផងដែរ»។ 

រហូតមកដល់ពេលនេះ សមាជិកសភាបានបំភ្លឺពណ៌បៃតង សរុបចំនួន ១១៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន រួមទាំង ៧០ពាន់លានដុល្លារ សម្រាប់សន្តិសុខ និងចារកម្មក្នុងចំណោមរបស់ផ្សេងទៀតផងដែរ៕