2023-10-04 01:10
157

រតនគិរី៖  ពិធីបុណ្យភ្ជំបិណ្ឌ គឹជាពិធីបុណ្យសាសនា ដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ពិធីបុណ្យនេះ ប្រារព្វ ធ្វើឡើងរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ដោយឡែក នៅក្នុងខេត្តរតនគិរី ក៏ជានៅតាមបណ្តារខេត្តនានា ទូទាំងប្រទេសផងដែរ ប្រជាពុទ្ធបរស័ទ ដែលមាន ជំនឿជឿជាក់លើព្រះពុទ្ធសាសនា ក៍បានប្រារព្វនូវពិធីបុណ្យភ្ជំបិណ្ឌ ជារៀងរាល់ឆ្នាំ។

ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រ មណ្ឌលរតនគិរី អមដំណើរដោយលោកប្រធានមន្ទីរ លោកស្នងការរងព្រទាំងមន្ត្រីរាជការជាច្រើនរូប និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួម រាប់បាត្រកាន់បិណ្ឌ វេនទី៤  នៅវត្តឧត្តមរតនារាម (ហៅវត្តអូរចេង) ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី។

ពិធីរាប់បាត្រនេះបានប្រព្រឹត្តឡើងនៅព្រឹកត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣នេះ ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រ អមដំណើរដោយលោកប្រធានមន្ទីរ លោកស្នងការរងព្រមទាំងមន្ត្រីរាជការជាច្រើនរូប និងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ក៍បាននាំយកនូវ ចង្ហាន់បិណ្ឌបាតមានបាយសម្លរ នំចំណី បង្អែមចម្អាប និងទ័យវត្ថុនានា។

 ដើម្បីវេរដារឆ្លងឧទ្ទិសផល្លាអានិសង្ឃជូនដល់អស់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាន។ព្រមទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ សូមមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លារបស់ឯកឧត្តម លោកជំទាវនាឱកាសធ្វើបុណ្យដាក់ទានក្នុងវេនទី៣នេះ ។ ហើយដោយអំណាចផល្លាអានិសង្ឃនេះសូមជួយយឹតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណរួចចាកផុតពីទុក្ខទោសកម្មពារវេរាទាំងឡាយទាំងពួង និងបានទៅសោយសុខក្នុងឋានសុគតិភពថ្មី ហើយងាកក្រោយអោយពរសព្វសាធុការដល់កូនចៅវិញមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នាទៅហោង។

សូមបញ្ជាក់ថាឯកឧត្តម ក៏បាននាំយកគ្រឿងបរិភោគមួយចំនួនដូចជាអង្ករ៥០គីឡូ,មី២កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ២កេស ក្នុងនោះឯកឧត្តមបានផ្ដល់ថវិកាផ្ទាល់ខ្លួនប្រគេនជូនព្រះចៅអធិការវត្តសម្រាប់កសាងសរុប១.៦៧៦.០០០រៀលផងដែរ៕