2023-10-19 09:10
266

ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Santo Darmosumarto ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំង។

ពិធីក្រាបបង្គំគាល់ថ្វាយសារតាំងនេះ ធ្វើនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលវេលាម៉ោង ១១ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលឯកឧត្តម Santo Darmosumarto ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ីតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា៕