(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលកំពង់ធំ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខដល់ក្រុមកីឡាករទូក «ង» ចំនួន២២៤នាក់ នៅស្រុកកំពង់ស្វាយ និងជំរុញឱ្យរក្សាសុខភាពឱ្យបានល្អ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា គោលបំណងក្នុងការរៀបចំពិធីបុណ្យអុំទូកនេះឡើង គឺដើម្បីរំលឹកដល់គុណបុព្វបុរសខ្មែរយើងពិសេសដឹងគុណចំពោះកងទ័ពជើង ទឹកសម័យមហានគរដ៏រុងរឿងដែលបានធ្វើសឹកសង្គ្រាម និងទទួលបានជ័យជម្នះលើសត្រូវគ្រប់ទិសទី។
លោកស្រីបានបន្តថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅតែបន្តផ្សារភ្ជាប់ និងគិតគូរសុខទុក្ខដល់បងប្អូនទាំងអស់ ហើយរក្សាឱ្យបាននូវសុខសន្តិភាព ការរួមសុខរួមទុក្ខជាមួយបងប្អូន គឺនៅតែដដែល។ ដូចនេះហើយក្មួយៗប្អូនៗទាំងអស់ត្រូវតែយល់ និងជឿជាក់លើថ្នាក់ដឹកនាំរបស់យើង។
លោកស្រី ឃួន ឃុនឌី ក៏បានជំរុញឱ្យក្រុមកីឡាករទូក «ង» ទាំងអស់ត្រូវតែថែទាំសុខភាពឱ្យបានល្អព្រោះវាជាចំណុចអាទិភាពចម្បងទី១ ហើយប្រសិនបើយើងធ្វេសប្រហែស វាធ្វើឱ្យប៉ះពាល់ដល់ការប្រកួតនាពេលខាងមុខនេះ ទោះបីការប្រកួតទទួលបានជ័យជំនះ ឬក៏មិនទទួលបានជ័យជំនះក៏ដោយយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយប្រាក់ឧបត្ថម្ភ និងសម្ភារទាំងអស់នេះ គឺនៅតែរក្សាជូនដល់ចំណុះទូកនីមួយៗដដែល។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថាកីឡាករទាំងអស់នឹងរក្សាឱ្យបាននៅសាមគ្គីភាព ដើម្បីទទួលបានជ័យជំនះ ហើយមានឱកាសឈានទៅប្រកួតថ្នាក់ជាតិនៅពេលខាងមុខនេះដើម្បីប្រជែងយកពានរង្វាន់កម្រិតថ្នាក់ជាតិ។
សូមបញ្ជាក់ថា ទូកងទាំងអស់មានចំនួន១១ទូក ហើយទូកនីមួយៗទទួលបានប្រាក់ឧបត្ថម្ភ១ទូក ចំនួន៤០ម៉ឺនរៀល ស្រា Ganzberg ៥កេស ទឹកក្រូច២កេស និងទឹកសុទ្ធ២០យួរ៕