2023-10-28 03:10
332

(កំពង់ឆ្នាំង)៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមយុវជនគណបក្សខេត្តចុះសួរសុខទុក្ខសំណេះ សំណាល និងនាំយកអំណោយរបស់លោកអភិបាល ខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមទាំងអំណោយរបស់សប្បុរសជននានា ចែកជូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលរងគ្រោះខូចខាតផ្ទះសម្បែងដោយខ្យល់កន្ត្រាក់និងទឹកជំនន់នៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង។

នៅក្នុងឱកាសនោះ លោកស្រី កែ ច័ន្ទមុនី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយឧបទ្ទហេតុគ្រោះធម្មជាតិផ្សេងៗ នៅគ្រប់មូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកក៏តែងតែចាត់តាំងឲ្យមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ចុះសួរសុខទុក្ខដល់ទីកន្លែង ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារស្លាប់ ឬឈឺស្លាប់ដោយមិនបានយកទៅព្យាបាលនៅមណ្ឌលសុខភាពឬ មន្ទីរពេទ្យនោះឡើយ។

ជាក់ស្ដែងនៅក្នុងថ្ងៃនេះគណបក្សប្រជាជនកម្ពុជាដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជនខេត្ត បានផ្ដល់ស្បៀងអាហារ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋរងគ្រោះចំនួន១៩គ្រួ សារដែលមានសមាជិកចំនួន៩៥នាក់ នៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានរងគ្រោះខូចខាតផ្ទះ សម្បែងដោយសារខ្យល់កន្ត្រាក់តាមរយៈក្រុមការងារយុវ ជនគណបក្សប្រជាជនកម្ពុជាខេត្ត ដឹកនាំដោយលោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។ នេះសបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជនបានរួមសុខរួមទុក្ខនិងរួមទ ទួលខុសត្រូវ ដោយបានដោះស្រាយអំពីទុក្ខលំបាកនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជានិច្ច គ្រប់មូលដ្ឋាននិងគ្រប់កាលៈទេសៈ។

លោក ឈៀង ថារិទ្ធ ប្រធានក្រុមសកម្មជនយុវជនគណបក្សខេត្ត បានឲ្យដឹងដែរថា អំណោយរបស់គណបក្សប្រជាជន ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋទាំង១៩គ្រួសារនៅក្នុងពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គី ឡូ ទឹកត្រី១យួរ ទឹកស្អីវ១យួរ មី១កេស ក្រម៉ា១ សារុង១ ខោអាវថ្មី១កំប្លេ និងថវិកា១០ម៉ឺនរៀល ដោយឡែកប្រជា ពលរដ្ឋដែលរងគ្រោះរលំផ្ទះទាំងស្រុង១គ្រួសារទទួលបានថវិកាចំនួន៣០ម៉ឺនរៀលផងដែរ។

លោកបានបញ្ជាក់ថា អំណោយខាងលើនេះ ចំពោះអង្ករ គឺជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលផ្ដល់ជូនលោកអភិបា លខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំព ង់ឆ្នាំង សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនិងជួបការខ្វះខាតផ្សេងៗ។

លោកអភិបាលខេត្ត ដែលជាប្រធានគណប ក្សខេត្តកំពង់ឆ្នាំង ជួយឧបត្ថម្ភប្រេងសាំង២០០លីត្រ, លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឧបត្ថម្ភថវិកាជាង១លានរៀល ទិញទឹកស៉ីអ៉ីវ ក្រម៉ា សារុង និងមី ,លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច និងអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ឧបត្ថម្ភថវិកា ១លានរៀល , លោក ឈៀង ថារិទ្ធ ប្រធានក្រុមសកម្មជនយុវជនខេត្ត ឧបត្ថម្ភថវិការបស់ក្រុមយុវជនចំនួន២០០ ដុ ល្លារ,លោកស្រី ពិន ណាវី សមាជិកក្រុមយុវជនឧបត្ថម្ភខោអាវថ្មី១៩កំប្លេ ស្មើនឹង១២៥ដុល្លារ ,លោក ចាន់ ធី ប្រ ធានសមាគមនិស្សិតក្មេងវត្ត និងជាអនុប្រធានក្រុមសកម្មជនយុវជនស្រុកទឹកផុសមឧបត្ថម្ភទឹកត្រី១៩ យួរ,លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ឧបត្ថម្ភកាណូតធំ១គ្រឿង ជូនដំណើរក្រុមការងារ និងប្រេងម៉ាស៊ូត១០០លីត្រ។

លោក ប៉ាត់ គន មេឃុំផ្លូវទូកតំណាងឲ្យអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋរងគ្រោះទាំង១៩គ្រួសារសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ប្រធានគណប ក្សប្រជាជនកម្ពុជា លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណប ក្សខេត្ត លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមនិងក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនធ្វើជាអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង១៩គ្រួសារ នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែងខាងលើនេះ៕