2023-10-29 11:10
336

ខេត្តប៉ៃលិន÷នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មការសាខា បានយកសំលៀកបំពាក់និងគ្រឿងបរិភោគមួយ
ចំនួនធំ និងថវិកា មកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនិងបន្ត អំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬអាចនៅប្រើបាន) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។
   លោកជំទាវ បានមានប្រសាន៍បន្តថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និង ឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា ការនយោបាយអ្វីឡើយ ជាពិសេសបានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក្ខដាក់ចំពោះ ជីវភាពរស់នៅ ប្រជាពលរដ្ឋ ដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានជួយដោះ ស្រាយនោះ ឡើយ ។
   សូមបញ្ជាក់ថា៖ «ផ្ទះបរិច្ចាគ» ដែលមានទីតាំងនៅមុខសាលាខេត្តនិងគ្រោងដាក់បន្ថែមទៀតនៅគ្រប់សង្កាត់  ជាគំនិតផ្តួចផ្តើមបង្កើតឡើង ដោយលោក ជំទាវ បាន ស្រីមុំ ប្រធាន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៕ដ,ស សារឿន