2023-10-30 03:10
438

(កំពត)៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះដោយនានក្រុមហ៊ុនរៀបឃៀនស្ថាបនាដាក់ប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងបញ្ជៀសទឹកភ្លៀងក្នុងទីប្រជុំជននៅមុខផ្សារកំពង់ត្រាចដើម្បីបញ្ជៀសការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ដែលស្ថិតនៅក្នុងភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។

 ផ្ទះប្រជាពលរដ្ឋរស់នៅសង់ខាងផ្លូវជាតិនេះដែលក្រុមហ៊ុនបានឈប់សម្រាកអស់មួយរយៈពេលតែឥនូវក្រុមហ៊ុនបាននិងកំពង់ធ្វើការស្ថាបនាជួសជុលផ្លូវជាតិលេខ ៣៣ ឡើងវិញ ត្រូវបានក្រុមហ៊ុនបានធ្វើការរៀបឃៀនដាក់ប្រព័ន្ធលូបង្ហូទឹកកខ្វក់ ដើម្បីបញ្ជៀសទឹកភ្លៀងនិងធ្វើការអភិវឌ្ឍន៍ដាក់ប្រព័ន្ធលូបង្ហូទឹកកខ្វក់នៅសង់ខាងផ្លូវនៅក្នុងទីប្រជុំជនមូលដ្ឋានស្រុកកំពង់ត្រាច ដោយប្រជាពលរដ្ឋបានសប្បាយចិត្ត ដែលបានឃើញក្រុមហ៊ុនចិនទទួលសិទ្ធិម៉ៅការអនុវត្តដាក់ប្រព័ន្ធលូបង្ហូទឹកកខ្វក់ ដើម្បីបញ្ជៀទឹកភ្លៀងនេះ។

 ប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋានបាននិយាយប្រាប់ឲ្យដឹងទៀតថា ពួកគាត់សុំឲ្យក្រុមហ៊ុនរៀបឃៀនរួចរាល់ហើយនោះប៉ុន្តែពួកគាត់បានសុំឱ្យក្រុមហ៊ុនទុកមានកន្លែងដាក់បំពង់បង្ហូរទឹកចូលទៅក្នុងប្រព័ន្ធលូនោះផង សុំកុំធ្វើបិទជិតទុកតែក្រហូងបង្ហូទឹកពីលើធ្វើឲ្យប្រជាពលរដ្ឋរស់នៅសង់ខាងផ្លូវអត់មានកន្លែងដាក់បំពង់ចូលប្រព័ន្ធលូនោះ ក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរវាមិនល្អនោះទេ។

 នៅក្នុងមូលដ្ឋានទីប្រជុំជនស្រុកកំពង់ត្រាចឲ្យតែដល់រដូវវស្សាចូលមកដល់ ពេលមានភ្លៀងធំមកនៅក្នុងផ្សារកំពង់ត្រាចនិងមានការស្ទះប្រព័ន្ធលូលិចតែម្ដង។

 ពេលខ្លះនៅផ្សារកំពង់ត្រាចនេះពេលមានទឹកភ្លៀងធ្វើឱ្យផ្ទះទឹករយៈពេលយូបានស្រក់ហូរចូលប្រឡាយអស់ ដោយសាពលរដ្ឋបានសាងសង់ផ្ទះថ្មចាក់ដីលុបលូហើយខ្ពស់ជាងថ្នល់ជាតិចង់កន្លះម៉ែត្រ។

 ប្រជាពលរដ្ឋបាននិយាយថាឃើញថា ឆ្នាំ២០២៣នេះផ្សារកំពង់ត្រាចក្នុងស្រុកកំពង់ត្រាច នេះដោយសារក្រុមហ៊ុនធ្វើការជួសជុលផ្លូវជាតិលេខ ៣៣ និងកាយរៀបឃៀនធ្វើប្រព័ន្ធលូបានឈប់លិចដូចឆ្នាំមុនៗទៀតហើយ ព្រោះក្រុមហ៊ុនអនុវត្តកាយដាក់ប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងសម្រាប់បញ្ជៀសទឹកភ្លៀងកំពុងចាប់ផ្តើមធ្វើនៅតាមបណ្ដោយផ្លូវជាតិលេខ ៣៣ នៅមុខផ្សារកំពង់ត្រាចនេះហើយ។

 ទោះយ៉ាងណាមិញ​ក្រុមហ៊ុនអនុវត្តដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង​បង្ក​អាចម៌ដី​ររាយប៉ាយពេញថ្នល់ដោយសារ​ការជីកកាយដីថ្នល់និងរៀបឃៀនដាក់ប្រព័ន្ធលូនិងកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយបង្កការរំខាន និងការលំបាកដល់ការរស់នៅនិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខ្លះៗដែរ។

 សូមបញ្ជាក់ថាពាក់ព័ន្ធការដាក់ ប្រព័ន្ធលូបង្ហូទឹកកខ្វក់និងលូរំដោះទឹកភ្លៀងនៃគម្រោងក្រុមហ៊ុនបានកែលម្អបរិស្ថានដាក់ប្រព័ន្ធលូតាមបណ្ដោយផ្លូវជាតិលេខ ៣៣ នេះនៅមុខផ្សារកំពង់ត្រាចនៅទីប្រជុំជនមូលដ្ឋានស្រុកកំពង់ត្រាច ហើយដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តគម្រោងធ្វេីការជួសជុល​ផ្លូវ​ជាតិលេខ  ៣១ និងតភ្ជាប់ផ្លូវជាតិលេខ ៣៣ ដល់ទីរួមខេត្តកំពត នេះឡើងវិញ​ជាបណ្តេីរៗ​​ហើយ។

(សឹង រ៉ាត់)