2023-10-30 03:10
296

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកស្រែជាមួយម៉ូតូ សង្ស័យ បើកម៉ូតូ ប្រើប្រាស់ល្បឿនលឿនមិនប្រយ័ត្ន ធ្លាក់ចូលទឹកស្រែស្លាប់ ។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី ២៩ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

 តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ព្រាប សួងប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

 ប្រភពបន្តថា តាមការពិនិត្យរបស់សមត្ថកិច្ចនិងគ្រូពេទ្យព្រមទាំងអាជ្ញាធរភូមិ ឃុំ សន្និដ្ឋានថា បុរសខាងលើបាន ផឹកស្រាស្រវឹងជិះម៉ូតូលឿនហើយធ្លាក់ទឹកស្លាប់ប្រាកដមែន។

 ក្នុងករណីនេះបងប្អូននិងឪពុកបានធ្វើលិខិតធានាអះអាងថាស្លាប់ដោយសារលង់ទឹកមិនពាក់និងបទល្មើសព្រហ្មទណ្ឌនោះទេដោយមូលហេតុឪពុក បានជិះម៉ូតូមកលេងកូននៅភូមិតាជៃ ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ បន្ទាប់មក ជិះត្រឡប់មកផ្ទះវិញដល់ចំណុច កើតហេតុ សង្ស័យជិះម៉ូតូមានការធ្វេសប្រហែសដោយប្រើប្រាស់ ល្បឿនលឿនក៏ធ្លាក់ចូលទឹកស្រែស្លាប់ខ្លួនឯង តែម្ដង។

 បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕