2023-10-31 09:10
309

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ ធ្វើការស្រាវជ្រាវនិងឃាត់បានជនសង្ស័យឈ្មោះច្រឹក លឹម ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី០៧ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំទៅដកហូតយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2021 ពណ៌ខ្មៅពាក់ស្លាកលេខ 1AQ 1421។

   ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣ វេលាម៉ោង១៤និង២៤នាទីជនសង័្សយខាងលេីបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះ អឿក រតន: ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួចជិះយកទៅបញ្ចាំ។ 

   ក្រោយកេីតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុក និងផ្តេីមធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយខាងលេីនិងនាំមកធ្វេីការស្រាវជ្រាវនិងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ ។ រីឯជនសង័្សយត្រូវបានបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសតាមផ្លូវច្បាប់៕