2023-11-01 09:11
311

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅ ធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ ឈ្មោះ សោន សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងនិងដកហូតបានវត្ថុតាងរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1J-0940 
-ខ្សែភ្លើងស្ពាន់ចំនួន០៤ខ្សែប្រវែង៤០ម៉ែត្រ 
-កន្រ្តៃចំនួន០១ និងដង្កាប់ចំនួន០២
បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ 

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខាងលេីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ម៉ៅ សាវុធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបងថា មានជនសង័្សយកំពុងលួចកាត់ខ្សែភ្លេីងនៅចំណុចខាងលេី ហេីយភ្លាមៗសមត្ថកិច្ចនគរបាលបានទៅដល់ឃាត់ខ្លួននិងដកហូតវត្ថុតាងដូចខាងលេីតែម្តង។ 
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕