2023-11-02 04:11
313

ខេត្តបាត់ដំបង៖ មនុស្ស០៣នាក់បានរងរបួសធ្ងន់.ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រុមហ៊ុនដឹកសំរាម០១គ្រឿងសង្ស័យអ្នកបើកបរងងុយដេកងងុយដេករេចង្កូតធ្លាក់ចូលប្រឡាយទឹក នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវភ្លោះមួយកន្លែង ត្រង់ចំណុចភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុមហ៊ុនដឹកសំរាម ពណ៌លឿងមួយគ្រឿងគ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ បើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុសង្ស័យតៃកុងងងុយដេកក៏បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកបណ្តាលអោយអ្នកបើកបរនិងអ្នករួមដំណើរសរុប០៣នាក់ បានរងរបួសធ្ងន់.ស្រាលតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចយករថយន្តមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ៕