2023-11-03 12:11
269

នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការអុជកាំជ្រួចអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៣។

តាមរយៈកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង តាមកាលបរិច្ឆេទ ដូចខាងក្រោម ៖

– ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៩:០០ នាទីយប់
– ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៩:០០ នាទីយប់
– ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៩:០០ នាទីយប់៕