2023-11-03 05:11
203

(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននា រសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយ វិក្កយបត្រទឹកស្អាត ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកស្ដីទី និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

គោលបំណងកិច្ចប្រជុំគឺ ដើម្បីប្រមូលធាតុចូលសម្រាប់ធ្វើការពិភាក្សារិះរកវិធីសាស្ត្រសម្រាប់កំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាត ដោយធ្វើការប្រៀបធៀបជាមួយបណ្តាប្រទេសមួយចំនួន។

នាឱកាសនោះលោក រស់ វណ្ណា ក៏បានផ្តល់នូវអនុសាសន៍ឱ្យរៀបចំបង្កើតក្រុមការងារ ដោយបញ្ចូលសមាសភាពមកពីគ្រប់នាយកដ្ឋានចំណុះ ជាពិសេសសិក្ខាកាមដែលធ្លាប់បានចូលរួមសិក្ខាសាលាកន្លងមក ពាក់ព័ន្ធនឹងការកំណត់តម្លៃសេវា ហើយការកំណត់តម្លៃ នៃជម្រើសនីមួយៗ ត្រូវបង្ហាញអំណះអំណាងនៃការកំណត់តម្លៃនេះមកជាមួយផងដែរ៕