2023-11-06 09:11
314

ភ្នំពេញ៖ អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិកក្នុងក្រុមហ៊ុន ជីប ម៉ុង នីក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសៅ ទី០៤ ខែវិច្ឆិកា កន្លងមកនេះ នាឱកាសបើកការប្រកួតលំដាប់អន្តរជាតិ រវាងកីឡាកលំដាប់ប្រទេស ព្រំ សំណាង និងដាវ លីឌុច លោកបានថ្លែងថា «ដើម្បីផ្សាយ និងជួយលើកតម្កើនក្បាច់គុណបុរាណខ្មែរក្រុមចំណាយអស់ប្រមាណជិត ៤លានដុល្លារក្នុងមួយឆ្នាំ»។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានថ្លែងថា «ដើម្បីឲ្យជោគជ័យក្នុងជីវិតយើងមិនត្រូវធ្វើតែម្តងទេ ត្រូវធ្វើច្រើនដងណាស់ [ប្រសិនថ្ងៃនេះបើយើងឈ្នះថ្ងៃហ្នឹង យើងមិនត្រូវដេកលក់ស្រួលទេ ត្រូវខំប្រឹងបន្ថែមទៀត] បើយើងឈ្នះហើយ ឈ្នះទៀត ត្រូវធ្វើម៉េចត្រូវបណ្តុះបណ្តាលអ្នកបន្តវេន អញ្ចឹងក្រុមហ៊ុនតែងតែឧប្ថម្ភស្ទើគ្រប់កម្មវិធី ដោយលុលដែលចំណេញបាននោះយកមកចែកគ្នាបន្តិចៗម្នាក់»។

អ្នកឧកញ៉ាបានលើកឡើងទៀតថា «កីឡាករយើងទាំងអស់យើងមិនមែនឈ្នះដោយចៃដន្យទេ ត្រូវឈ្នះគេដោយពិតប្រកដ ដោយការខិតខំប្រឹងប្រែង្វឹកហាត់ បើយើងមិនហ្វឹកហាត់ គឺឈ្នះដោយចៃដន្ន វាមិនពូកែនោះ ត្រូវមានវិន័យក្នងខ្លួន »។ អ្នកឧញ៉ាបានបន្ថែមថា «បើងមើលសព្វថ្ងៃនេះ ការផ្សព្វផ្សាយគុណខ្មែរ ដើម្បីឲ្យគេស្គាស់អស់ប្រហែលជិត ៤លានដុល្លារ»។

អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា «កីឡាករ ដាវ លីឌុច គាត់ល្អដែរ នេះបើតាមមើលអ្វីដែលគាត់បានជួបជាមួយនាយករដ្ឋមន្ត្រី។ ថ្ងៃនេះវត្តមាន ដាវ លីឌុច និងកីឡាដទៃទៀត បានបង្ហាញអំពីប្រទេសយើងមានសុខសន្តិភាព បង្ហាញអំពីទេសចរណ៍ហើយ ដាវ លីធុវ នឹងនាំប្រពន្ធទៅលេងខេត្តសៀមរាប ដោយសារប្រទេសយើងមានសន្តិភាព មិនដូចពាក្យអាចារាមដែលជនអគិតិមួយចំនួននិយាយទេ»។ 

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុម ហ៊ុន ជីប ម៉ុង បន្ថែមថា សូមឲ្យ ដាវ លីឌុច ប្រាប់ទៅ Fan ថានៅស្រុកខ្មែរសណ្ឋាគាលំដាប់ផ្កាយប្រាំ មានផ្សារទំនើប រថយន្តល្អល្អដូចប្រទេសោសេងៗដែរ ហើយបច្ចុប្បន្នក្រុមហ៊ុន ខ្មែរប្រូជីស បានខិតខំធ្វើយ៉ាងណាឲ្យក្រុមហ៊ុនឈរជើងនៅក្នុងទីផ្សារ, ខិតខំរួមចំណែកជួយសង្គម, ខិតខំបណ្តុះបណ្តាលធនធានមនុស្សឲ្យខ្លាំងជាងមុនដែរ»។

អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា «ដើម្បីអភិរក្សកីឡាប្រដាល់របស់យើងឲ្យរីកចំរើន ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងហើយក្នុងពេលជួបជាមួយ ដាវ លីឌុច កាលពីមុនយើងមិនហៅថា គុណខ្មែរទេ គឺប្រដាល់សេរី ប៉ន្តែក្រោយមកយលងនាំគ្នាខិតខំប្រឹងប្រែងធ្វើឲ្យឈ្មោះយើងបានល្បី ដូចថ្ងៃនេះយើងមិនមែនចូលរួមដើម្បីផ្សព្វផ្សាយអភិរក្សគុណខ្មែរ នៅក្នងស្ថានីយ៍មួយទេ គឺបានផ្សព្វផ្សាយដល់ប្រជាជនតាមស្រុក តាមខេត្ត ដើម្បីឲ្យពួកគាត់ស្គាល់ថា គុណខ្មែរ ជាកេរ្តិ៍មរតករបស់ដូនតាខ្មែរ ប៉ុន្តែដោយសារប្រទេសយើងមានសង្រ្គាមធ្វើឲ្យខ្មែរយើងភ្លេច។ ឥឡូវយើងនាំគ្នាប្រឹងអភិរក្សឡើងវីញ ដើម្បីជាមុខមាត់ប្រទេសយើង»។

អ្នកឧកញ៉ាបានបន្ថែមថា «ពីមុនកីឡាករខ្មែរយើងគ្រាន់តែឮកីឡាករបរទេសភ័យញេរដៃញជើង ប៉ុន្តែពេលនេះងមានមុខមានមាត់អាចតតាំងចំពោះមុខគេបាន និងបង្ហាញភាពរឹងមាំរបស់យើងដែរ»។ អ្នកឧកញ៉ាបន្ថែមថា «បេះដូងខ្ញុំខ្មែរ ខួរក្បាលខ្ញុំខ្មែរ ខ្លួនខ្ញុំក៏ខ្មែរ» អញ្ចឹងចង់ធ្វើឲ្យរោងចក្រមួយមានគុណភាព ស្តង់ដា និងយកចំណូលនឹងទៅមកជួយអភិរក្ស លើកស្ទួយវប្បធម៌របស់យើង ដែលជាវប្បធម៌ដូនតាយើង ដើម្បីឲ្យគេបានស្គាល់ដូចគ្នាដែរ៕