2023-11-06 12:11
326

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បានលង់ទឹកស្ទឹងស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅស្ទឹងចំណុចមុខវត្ត(នន្ទសារិ) ស្ថិតនៅភូមិអន្លង់មានទ្រព្យ ឃុំឫស្សីក្រោក ។

នគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា៖ក្មេងរងគ្រោះឈ្មោះ ឆ្លាម គ្រីស្ទីន ភេទប្រុស អាយុ ០៨ ឆ្នាំ ឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ រស់នៅជាមួយជីតា ភូមិអន្លង់មានទ្រព្យ ឃុំឫស្សីក្រោក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបន្តថាៈ តាមការបំភ្លឺរបស់ឈ្មោះ រ៉ុម សឹង្ហ ភេទប្រុស អាយុ ៦៥ឆ្នាំ ត្រូវជាជីតាបង្កើតបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុចៅប្រុសរបស់គាត់បានសុំទៅមើលគេប្រណាំងទូកនៅស្ទឹងមុខវត្ត(នន្ទសារិ)ហើយបានចុះលេងទឹកស្ទឹងបណ្ដាលឲ្យលង់ស្លាប់ ៕