2023-11-07 10:11
264

ខេត្តបាត់ដំបង៖  នៅព្រឹកថ្ងៃចន្ទទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថា៖ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យចុះប្រតិបត្តិការ បង្ក្រាបបានករណីដូញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់។ 

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចភូមិស្ត ឃុំថ្កូ ស្រុករតន មណ្ឌល ខេត្តបាត់ដំបង។ 

ជនសង្ស័យ ០២នាក់នេះទី១,ឈ្មោះ ផុន សាវគង់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងទី២, ឈ្មោះ នួន គង់សំរិត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យកបានរូបមាន៖
-ថ្នាំញៀនប្រភេទរហូតលីន (ម៉ាទឹកកក ICE ចំនួន ០១ថង់ ៤,០៩ក្រាម ទាំងសំបក

-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង

-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាប៊ីត (BEAT) ពណ៌ស សេរីឆ្នាំ២០២៤គ្មានផ្លាកលេខ ដែលមានលេខតួCH110C9117417 និងលេខម៉ាស៊ីន JF96E9073299

-សម្ភារ:សម្រាប់រំលែករកថ្នាំញៀនលក់មួយចំនួន ។

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមផ្លវច្បាប់៕