2023-11-08 08:11
314

ភ្នំពេញ៖ លោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញភាពជាម្ចាស់ (Ownership) ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមបណ្តាខេត្តរបស់ខ្លួន តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMO)។ 

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជំរុញបែននេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្មរាជធានី-ខេត្ត ២០២១-២០២៥» ក្រោមធិបតីភាពរបស់ លោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីអស់លោក លោកស្រីអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សរុបចំនួន ១០០រូបផងដែរ។ 

លោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជម្រាបជូនអស់លោក លោកស្រីតំរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំងអស់ ត្រូវតែ «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ» ដើម្បីភាពរីកចំរើនវិស័យទេសចរណ៍របស់ប្រទេសជាតិយើងទាំងមូល៕