2023-11-09 09:11
373

ភ្នំពេញ៖ ក្រុមមេការ និងនារីៗដែលបម្រើការងារក្នុងហាងខារ៉ាអូខេ យីហោ «ប៉ាវ លីជីង» ស្ថិតតាមបណ្តោផ្លូវផ្លូវ ៥៩៨ ម្តុំត្រទ្បោកបែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានព្រួតគ្នាវាយលើនារីម្នាក់ ជាភ្ញាវបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលយប់អាធ្រាត្រ។ 

ហេតុការណ៍មេការ និងនារីបម្រើការងារហាង KTV «ប៉ាវ លីជីង» ព្រួតគ្នាវាយបោចសក់ និងទាត់ធាក់លើភ្ញៀវ និងសន្តិសុខបណ្តាញនារីរងគ្រោះចេញក្រៅទាំងគ្មានស្បែកជើងឈយំទឹកភ្នែករលីងរលោងទាំងមិនសុខចិត្ត កើតឡើងវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតនៅកន្លែងកើតហេតុខាងលើ។ 

នារីរងគ្រោះដោយសារស្នាដៃមេការ និងនារីបម្រើការងារក្នុងហាងការ៉ាអូខេ «ប៉ាវ លីជីង» បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «នាងមិនមែនជាអ្នកបម្រើការងារនៅ KTV នេះទេ ប៉ុន្តែភ្ញៀវដែលធ្លាប់ស្គាល់បានហៅនាងមក និងដឹងជាមានរឿងផងស្រាប់មេការចាប់បោកសក់នាងយកតែម្តង»។ 

នារីរូបនោះបានបន្ថែមថា «មុនពេលកើតហេតុមេការក្នុងបន្ទប់ KTV បានសុំប៊ីយែរ ចំនួន ០២ដប ហើយគាត់ក៏បានប្រាប់វិញថា ខ្ញុំមិនទាន់ផឹកអស់ផង អញ្ចឹងបើយកក៏យកចុះ រួចក៏ដើរទៅអង្គុយរួចសំឡក់មកនាងរហូត ទើបសួរមានរឿងអីមែន ប៉ុន្តែគាត់ឆ្លើយតបថា បើចង់ដឹងដើរមក មកកន្លែងអញហើយចង់មានរឿងមែន លុះមួយសន្ទុះក្រោយមកវាយមកលើរូបនាងតែម្តង»។ 

នារីរងគ្រោះបានបញ្ជាក់ថា កន្លងមករវាងគាត់ និងក្រុមនារីដែលព្រួតវាយនោះមិនដែលស្គាល់គ្នាទេ ហើយក៏មិនធ្លាប់មានទំនាស់ពាក្យសម្តីអ្វីដែរ។ ក្រោយពេលកើតហេតុនារីរងគ្រោះសុំចូលទៅក្នុងហាងខារ៉ាអូខេ យីហោ «ប៉ាវ លីជីង» ដើម្បីសួរនាំរកហេតុផលនៃការប្រើអំពើហិង្សាមកលើរូបនាង ប៉ុន្តែមិនត្រូវបានឲ្យចូលឡើយ ព្រោះសន្តិសុខហាមឃាត់ ទើបនាងប្តឹងទៅអាជ្ញាធរជួយអន្តរាគមន៍ផងដែរ៕