2023-11-10 08:11
276

(កំពង់ឆ្នាំង)៖ ពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០គ្រួសារ នៅក្នុងឃុំដាស្រុកកំពង់លែង ទទួលបានអំណោយជាស្បៀង និងថវិកាមួយចំនួនពីលោកអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង រួមនិងអំណោ យរបស់សប្បុរសជនដែលបានផ្ដល់តាមរយៈ អភិបាលស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង ដែលមានលោក វ៉ែន ឈុនហាក់ ជាអនុ ប្រធានក្រុមយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញចូលរួមផងដែរ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង១០គ្រួសារមានជីវភាពខ្វះ ខាតខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន៣ម៉ឺនរៀល។

ក្នុងឱកាសនោះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានផ្ដាំផ្ញើសួរសុខទុក្ខពីលោកអភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនោះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខាងលើនេះ អភិបាលស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារតែរដូវប្រាំងជិតចូលមកដល់ ហេតុនេះលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើយ៉ាងណា កុំឱ្យមានការចូលឈូសឆាយរំលោភបំពានទៅ លើដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ និងត្រូវរួមគ្នាជួយថែរក្សា និងទប់ស្កាត់នៅរាល់បទល្មើសផ្សេងៗដូចជា បទល្មើសនេសាទ និងបទល្មើសការចូលទន្ទ្រានដីព្រៃតំបន់ ៣របស់រដ្ឋយកធ្វើជាកម្មសិទ្ធិ បើទោះជាកន្លងមកនៅក្នុងមូលដ្ឋានរបស់យើងមិនដែលមានសកម្មភាពបែបនេះក៏ដោយ តែយើងទាំងអស់គ្នាត្រូវតែបន្តរួមគ្នាទប់ស្កាត់បន្ថែមទៀត ដើម្បីកុំឲ្យជនឆ្លៀតឱកាសមកពីមូលដ្ឋានផ្សេង ចូលមកធ្វើសកម្មភាពឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋនៅក្នុងមូលដ្ឋានរបស់យើង។

ឆ្លៀតក្នុងឱកាសនោះ លោកក៏សូមចូលរួមរីករាយផងដែរ ចំពោះប្រជាកសិករជាអ្នកធ្វើស្រែដោយសារតែតម្លៃស្រូវប៉ុន្មានឆ្នាំនេះមានតម្លៃខ្ពស់ដែលគួរជាទីមោទនៈសម្រាប់ប្រជាកសិកររបស់យើង ហើយលោកលើកទឹកចិត្តនឹងផ្ដល់ កម្លាំងចិត្តដល់ប្រជាកសិករ ឲ្យបន្តធ្វើស្រែប្រាំងក្នុងរដូវសម្រកនេះឲ្បបានច្រើន សម្រាប់ដោះស្រាយជីវភាពគ្រួសារឱ្យបានធូរធារ៕