2023-11-10 09:11
477

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក ហួរ ខេមរិន្ទ បុគ្គលិកនៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានជំងឺរលាកពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុង។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥៤០,០០០រៀល, ភេសជ្ជៈចម្រុះ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕