2023-11-11 08:11
325

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ក្នុងប្រឡាយទឹកមានទាំងម៉ូតូលិចក្នុងទឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ចំណុច តាមបណ្តោយផ្លូវ ឈ្នះ ឈ្នះ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ។ 

ជនរងគ្រោះឈ្មោះ រិន ណៃរុន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ និស្សិតឆ្នាំទី៤( ផ្នែកអគ្គិសនី)សាលាNPICហៅកាត់សាលាកូរ៉េ ស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅក្នុង វត្តពូនភ្នំ  ភូមិ ព្រៃពេល សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

តាមការបំភ្លឺរបស់ឈ្មោះ ណម ហេងលី ភេទ ប្រុសអាយុ២៦ឆ្នាំមុខរបរ និស្សិត  បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង៨យប់  ជនរងគ្រោះបាន ខលហៅរូបគេឱ្យមកផឹកសុីជុំគ្នា នៅ មុខ សាលាកូរ៉េ  ប៉ុន្តែ រូបគេមិនបានទៅនោះទេ ដោយសារជាប់លេងបាល់  រហូតដល់វេលាម៉ោង ១២យប់ រូបគេក៏បាន ខលទៅវិញ ប៉ុន្ដែ ខលមិនចូល រហូតដល់ថ្ងៃកេីតហេតុខាងលើ  រូបគេបាន ធ្វើ ដំណើរ  ចេញពីចោមចៅ គោលបំណងទៅ សាលា NPIC ហៅកាត់សាលាកូរ៉េ  ពេលជិះមកដល់ កន្លែងកើតហេតុ ខាងលើ ស្រាប់តែឃេីញ មនុស្ស ជាច្រើន ឈរមេីលនៅមាត់ ប្រឡាយ  ក្រោយមករូប គេបាន ឈប់ ម៉ូតូ  ចុះទៅមេីលទេីបដឹងថា  ជា មិត្តភក្ដិរបស់គេ។ 

ក្រោយមក រូបគេបាន រាយការណ៍ទៅសមត្ថកិច្ចតែម្ដង។   តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក  (បណ្ដាលមកពីជិះម៉ូតូធ្លាក់ទឹក) ពីព្រោះ នៅជិត សព មានម៉ូតូមួយគ្រឿងម៉ាក សង់ឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ1D 5544 ។

បច្ចុប្បន្នសពត្រូវបាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញយកទៅ តម្កល់នៅវត្ត ពូនភ្នំ ដេីម្បី រង់ចាំ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕