2023-11-11 03:11
285

ភ្នំពេញ៖ ជនសង្ស័យជើងចាស់ម្នាក់មុខដដែលៗបានធ្វើសកម្មភាពយកម៉ូតូស៊េរីចាស់ទៅប្តូរយកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ តែត្រូវបានម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្សារកំបូល១ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ 

ជនសង្ស័យឈ្មោះតាំង សុខៃ អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិទូមាស ឃុំតាអុង ស្រុកចំកាលើ ខេត្តកំពង់ចាម។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាជនជាតិចិនបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HS-6129 ទៅផ្សារកំបូល១ ហើយពេលចតទុកម៉ូតូក្បែរខ្លួនរវល់ទិញអីវ៉ាន់ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូកញ្ចាស់មួយគ្រឿងមកធ្វើសកម្មភាពលួចដូរ ភ្លាមៗនោះជនរងគ្រោះឃេីញទាន់ក៏ស្រែកឆោឡោឡើងផ្អើលអ្នកជិតខាងចាប់ប្រគល់ជូនសមត្ថកិច្ច។ 

សូមបញ្ញាក់ថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចាប់បានពាក់ព័ន្ធករណីលួចម៉ូតូជាច្រើនលើកច្រើនសាមកហើយតែជនសង្ស័យនៅតែអាចចេញមកធ្វើសកម្មភាពបន្តលួចម៉ូតូពលរដ្ឋដដែល។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងចាត់ការតាមនីតិវិធី៕