2023-11-12 12:11
308

ខេត្តបាត់ដំបង÷បើកបររថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំងស្រាប់តែក៏រ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចេញអន្តរាគមន៍ជួយទាំងកណ្តាលយប់អធ្រាត្រនៅវេលាម៉ោង ១ និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
   ប្រភពពីស្ត្រីដែលជាប្រពន្ធអ្នកបើកបរបានប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់ខ្លួនឈ្មោះ ប៉ង វីឡា អាយុ៤១ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានបើករថយន្តដឹកស្រូវ១គ្រឿងចំណុះ០១៣តោនចេញពីភូមិសាស្ត្រដែលទើបប្រមូលទិញបានក្នុងទិសដៅពីលិចទៅកើត គោលបំណងដើម្បីយកចូលរោងម៉ាស៊ីននៅក្នុងស្រុកឯកភ្នំ ខណៈដែលកំពុងបើកបរប្តីងងុយដេកនិងបានឈប់រថយន្តលុបមុខរួចធ្វើដំណើរបន្ត លុះមកដល់ចំណុចកើតហេតុខាងលើគាត់បានងងុយដេកមួយភាំងស្រាប់តែរ៉េចង្កូតធ្លាក់ចូលប្រឡាយបណ្ដាលឱ្យរថយន្តនិងស្រូវនៅក្នុងទឹកតែម្តង ។
   ក្រោយពេលកើតហេតុ ដោយសារតែគ្រោះថ្នាក់ដោយខ្លួនឯង និងមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សនិងទ្រព្យសម្បត្តិរដ្ឋសមត្ថកិច្ចក៏បានផ្តល់សិទ្ធិអោយម្ចាស់រថយន្តទាក់ទងអោយខាងរថយន្តស្ទូចមកស្ទូចយកស្រូវ និងស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ៕ ដោយ÷ស ស រ ន