2023-11-13 01:11
340

ខេត្តព្រះសីហនុ  ៖    ក្រោយពីឃើញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី30 ខែសីហាឆ្នាំ 2023 មានខ្លឹមសារថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនៈវត្ថុ។

រដ្ឋបាលខេត្តសីហនុ មានកិត្តិយសសូមជម្រាបជូនម្ចាស់ នៃក្បាលដីដែលមានដីស្ថិតនៅតំបន់វិនិច្ឆ័យ ភូមិ1 និងភូមិ4 ឃុំអូត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ÷ យោងតាមអនុក្រឹត្យលេខ 46អនក្រ.បក ចុះថ្ងៃទី31 ខែឧសភាឆ្នាំ 2002 ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ 122 អនក្រ.បក ចុះថ្ងៃទី31 ខែឧសភាឆ្នាំ 2002 ស្ដីពីនីតិវិធីការកសាងប្លង់សុរិយោដី និងសៀវភៅគោបញ្ជីដីធ្លី សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយាដីខេត្តព្រះសីហនុ នឹងធ្វើការចែកវិញ្ញាណបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់ម្ចាស់ក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើ។ ចាប់ពីថ្ងៃទី26 ខែកញ្ញាឆ្នាំ 2023។

ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬប័ណ្ណសម្កាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ។ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹង នៃការចែកវិញ្ញាបនបក្រសម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ។

សេចក្ដីដូចបានជម្រាបជូនខាងលើសូមម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងខាងលើដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឲ្យរដ្ឋបាលសុរិយោដីដើម្បីប្ដូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជំនួសវិញ ដែលត្រូវប្រគល់ជូនដោយមន្ត្រីសុរិយោដីសម្រាប់ភូមិ1 និងភូមិ4 ឃុំអូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី26 ដល់ថ្ងៃទី30 ខែកញ្ញាឆ្នាំ2023 កុំបីអាក់ខាន។

ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំដាក់ធានានិងដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិច្ឆ័យខាងលើសូមយកប័ណ្ណទាំងនោះមកជូនរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក។

ក្រោយពីឃើញរដ្ឋបាលខេត្តព្រះសីហនុបង្ហោះលិខិតជូនដំណឹងនេះ លោកស្រី លុចទូចតំណាងប្រជាពលរដ្ឋជាង 100គ្រួសារ ក្នុងទំហំដី 135ហិចតា មានទីតាំងដីស្ថិតនៅក្នុងភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ  បានទៅដាក់ពាក្យប្ដឹងសុំទប់ស្កាត់ ការចេញប័ណ្ណ និងវាស់វែងលើទីតាំងដីទំនាស់របស់គាត់តាមផ្លូវច្បាប់នៅមន្ទីរសុរិយោដីខេត្តព្រះសីហនុ កាលពីថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2023 ប៉ុន្តែពេលទៅដល់ រដ្ឋបាលមន្ទីរសូរយកដីខេត្តព្រះសីហនុលោកមិនទទួលពាក្យបណ្ដឹងនេះទេ។ ដោយគ្មានមូលហេតុ។

លោកស្រី លុចទូច បានបញ្ជាក់បន្ថែមថាលោកស្រីបានព្យាយាមយកពាក្យបណ្ដឹងសុំទប់ស្កាត់នេះទៅរដ្ឋបាលមន្ទីរសូរិយោដីជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែមន្ទីរសូរិយោដីខេត្តព្រះសីហនុនៅតែមិនទទួល។

លោកស្រី លុច ទូច សង្កត់ធ្ងន់ថា នៅមន្ទីរសូរិយោដីស្រុកស្ទឹងហាវ សាលាស្រុកស្ទឹងហាវ និងរដ្ឋបាលខេត្តព្រះសីហនុ លោកបានទទួលពាក្យប្ដឹងសុំទប់ស្កាត់ពីគាត់ដោយមិនស្ទាក់ស្ទើរ។ ចុះហេតុអ្វីមន្ទីរសុរិយោដីខេត្តព្រះសីហនុមិនទទួលពាក្យប្ដឹងសុំទប់ស្កាត់របស់លោកស្រី ? តើមកពីអ្វី? លោកស្រី លុច ទូច បញ្ជាក់បន្ថែមថាមួយរយៈចុងក្រោយនេះ មន្ត្រីមន្ទីរសូរិយោដីខេត្តព្រះសីហនុបានចុះមកវាស់វែងត្រង់ចំណុចដី ទីតាំងដែលកំពុងមានទំនាស់ ជិត20ឆ្នាំ មកនេះ ជាញឹកញាប់ ដោយមិនបានជូនដំណឹងមកភាគីខាងស្រីនោះទេ។ 

លោកស្រីបារម្ភថាខ្លាចពេលលោកស្រីមិននៅផ្ទះ មន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុចុះមកវាស់វែងចេញប័ណ្ណឬប្លង់ជូនភាគីទំនាស់។ដែលមានអំណាចមានលុយអាចប្រើខ្មោចកិនម្សៅបាន។

ជុំវិញការលើកឡើងដោយព្រួយបារម្ភពីសំណាក់អ្នកស្រី លុចទូច តំណាងប្រជាពលរដ្ឋជាង 100គ្រួសារ ក្នុងទំហំផ្ទៃដី 135ហិចតា ដែលមានទីតាំងស្ថិតនៅត្រង់ចំណុច ភូមិ3 សង្កាត់លេខ1 ខេត្តក្រុងព្រះសីហនុ ។

លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ សហការី MSJ TVយើងប្រចាំការនៅខេត្តព្រះសីហនុ មិនអាចសុំការបំភ្លឺពីលោកតាមទូរសព្ទបានទេ ហើយឆាតតាមតេលេក្រាមទៅលោក លោកចូលមើលហើយតែមិនឆ្លើយតប។ កាលពីថ្ងៃពុធ ទី8 ខែវិច្ឆិកាឆ្នាំ 2023 រសៀល។

លោក សេងសុខណាក់ អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ បានឲ្យដឹងកាលពីថ្ងៃពុធ ទី8 ខែវិច្ឆិកា ឆ្នាំ2023 នៅវេលាម៉ោង 2:38 នាទីល្ងាចថា (អ្នកណាក៏ដោយគាត់អះអាងមិច គាត់ចង់នេះថាមិចព្រោះមន្ត្រីខ្ញុំ ខ្ញុំបានសួរគាត់ទៅថាបានពន្យល់លោកស្រីរួចហើយ ពេលមកដាក់ពាក្យនិងយើងពន្យល់ពីនិតិវិធីក្នុងការដាក់ពាក្យរួមហើយណាស់ ប៉ុន្តែឥឡូវប្រាប់លោកថា អឺមកដាក់៤-១០ដង អូខេអត់ទទួលមែនទេ ដោយសារនិតិវិធីក្នុងការដាក់របស់គណៈការរបស់រដ្ឋាបាលមានទម្រង់របស់គេ ចឹងគាត់ត្រូវគេប្រគល់ទម្រង់និងអោយគាត់រួចហើយ អ្នកមន្ត្រីប្រចាំការនិងណា ខ្ញុំបានសួរមន្ត្រីប្រចាំការរួមហើយគឺគេមានទម្រង់ប្រគល់ឲ្យគាត់ដើម្បីឲ្យគាត់សរសេរតាមទម្រង់និង ក្រែងលគាត់មិនសុខចិត្តតាមទម្រង់របៀបមិចបានគាត់ទៅអឺបញ្ជាក់ប្រាប់អ្នកសារព័ត៌មានរឿងផ្សេងណ៎ ប៉ុន្តែយើងបានពន្យល់របៀបក្នុងរបស់នៃការប្តឹងគឺនិតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈប្រព័ន្ធនេះគឺយើងស្វាគមន៍ជានិច្ចរាល់ការតវ៉ាហើយគ្រប់ហេតុការណ៍ទាំងអស់ អញ្ចឹងគាត់មិនពេញចិត្ត ឬមុនសុខចិត្តនិងការវីវាទអីគឺមានគណៈកម្មការរដ្ឋបាលមួយគឺនៅសម្របសម្រួលនៅនិងក្នុងនាមខ្ញុំប្រធានក្រុមការងារប្រព័ន្ធគឺជាសមាជិករបស់គណៈកម្មការរដ្ឋបាល ចឹងគណៈកម្មការរដ្ឋបាលដឹកនាំដោយ ឯកឧត្តមអភិបាលរងម្នាក់ គាត់ទទួលបន្ទុក បន្ថែមយើងនៅប្រចាំការទីតាំងដីនេះផ្ទាល់យើងជួបប្រជាពលរដ្ឋផ្ទាល់ ចឹងរាល់ប្រជាពលរដ្ឋដែលមានចម្ងល់ពាក្យពាន់ជាមួយនិងការវាស់វែងត្រង់ណា មកសួរនាំបានណ៎ ខ្ញុំពន្យល់មូលហេតុគ្រប់គ្រាន់ជូនពួកគាត់។ខ្ញុំបញ្ជាក់ប្រាប់រួមហើយ ថាពួកខ្ញុំក្រុមការងារប្រព័ន្ធគឺវាស់ពីក្បាលដីមួយទៅក្បាលដីមួយ អញ្ចឹងយើងដឹងថាក្បាលដីណានៅតុលាអត់ចឹងឲ្យគាត់យកឯកសារផ្សេងៗមកតែដាក់ឲ្យចំ ឧទាហរណ៍ថានៅក្នុងទម្រង់ពេលនិងមានឈ្មោះ ដើមបណ្ដឹងឈ្មោះអី កម្មវត្ថុនៃបណ្តឹងប្តឹងពីណា ឈ្មោះអីហើយក្បាលដីប៉ុន្មានហើយឬក៏ពីមូលហេតុនៃការប្តឹងទាមទារទៅលើទីតាំងដីនោះ មានសាក្សីចំនួន២នាក់ ដែលដឹងលឺអំពីប្រវត្តិនិងដីគាត់ហើយភ្ជាប់ជាមួយនិងឯកសាររណបដែរជាការអះអាងនៃសិទ្ធរបស់គាត់អំពីទីតាំងដីនោះ សិទ្ធតែបានការណែនាំជូនគាត់ហើយ អញ្ចឹងបើគាត់ថាដីនិងជាប់វិវាទនៅតុលាការគាត់ភ្ជាប់មកនៅសន្នំឯកសារមួយចំនួនមក ហើយយើងក៏មិនអាចដឹងថាកន្លែងណាមានតុលាការកន្លែងណាអត់តុលាការទេ បើបងប្អូននៅតែមិនយល់អាចទៅជាប់គាត់បន្ទាល់ព្រោះគាត់បញ្ចាំការនៅកន្លែងនិងផ្ទាល់) លោកឈិតសុផាត ចៅសង្កាត់លេខ1 បានឲ្យដឹងកាលពីថ្ងៃពុធ ទី8 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:06នាទីល្ថាចថា (សូរិយោដីជាអ្នកនាំគាត់ សូរិយោដីនិងនៅក្នុងតុលាការ ម្ចាស់ដីនិងត្រូវដាក់ពាក្យនៅរដ្ឋបាលវាស់វែងដីធ្លី រដ្ឋបាលវាស់វែងដីធ្លីនិងនៅមុនគណបក្សខេត្តឲ្យម្ចាស់មកដាក់ពាក្យនិងហូវ ទីតាំងអស់ដល់អូខ្សាច់ទេ អូខ្សាច់អត់មានទេបើថាខ្ញុំដឹងព្រឹកមិញនៅអូដេអឺងទេ អូខ្សាច់ត្រូវមកដាក់ពាក្យឲ្យហើយនៅរដ្ឋធានីវ៉ាស់វែងហ៎)  លោក ហេងវុទ្ធី មេភូមិ3 សង្កាត់1  មានប្រសាសន៍កាលពីថ្ងៃពុធ ទី8 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:00 ល្ងាចថា។ (ចង់និយាយថាក្រុមវាស់វែងនិងគឺដំណាងរបស់ខ្ញុំជាមេក្រុមនិងដើរទៅនិងតាំងពីចុះ យុទ្ធនាការដំបូងក្រោមខាងពួកគាត់ម្នាក់ចឹងហាស ប៉ុន្តែវាស់វែងនៅកន្លែងណាខ្ញុំអត់បានដឹងថាវាស់នៅកន្លែងណាដល់កន្លែងណាៗសល់កន្លែងណា ខ្ញុំអត់បានដឹងច្បាស់ទេ មានតាប៉ុណ្ណឹងខ្ញុំអត់ដឹងច្បាស់វាស់ដល់កន្លែងណា វាស់ដល់កន្លែងទំនាស់ដល់កន្លែងណាក្រុមការងារគូរវាស់បានវាស់ អាណឹងខ្ញុំអត់ដឹងទេខាងញជំនាញ់របស់គេចឹងហាស )អ្នកស្រីលុចទូច ដំណាងប្រជាពលរដ្ធ100ជាងគ្រួសារ សូមគោរពសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេស

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា

-ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

_ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋពួកគាត់ផង ដែលបានរងគ្រោះ រំលោភយកដីពីសំណាក់អ្នកមានលុយនឹងអំណាច អស់រយៈពេលជិត 20 ឆ្នាំមកហើយ។